ព័ត៌មានជាតិ
លោកឃួង ស្រេងថាការកាន់រំពាត់ដេញពលរដ្ឋឱ្យចូលផ្ទះ មិនមែនជាការប្រើហិង្សានោះទេ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី ២១ ខែមេសានេះថា ការកាន់រំពាត់របស់កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឱ្យចូលផ្ទះ ដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ មិនមែនជាការប្រើអំពើហិង្សានោះទេ ប៉ុន្តែបើនៅតែមិនស្តាប់ ត្រូវឃាត់ខ្លួន និងផាកពិន័យតាមច្បាប់។
លោកឃួង ស្រេងបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋនៅតែមិនស្ដាប់អាជ្ញាធរណែនាំ ត្រូវឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ពិសេសចាប់ផាកពិន័យតាមច្បាប់កំណត់តែម្ដង។

ការបញ្ជាក់ របស់លោកឃួង ស្រេង ធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ចបានកាន់រំពាត់ ដើរគំរាមប្រជាពលរដ្ឋ ដែលនៅតែបន្ដដើរចេញក្រៅផ្ទះមិនស្ដាប់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងដាក់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកឃួង ស្រេង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម សូមកុំចាកចេញពីផ្ទះរបស់ខ្លួន ឬចេញដំណើរពីផ្ទះមួយទៅផ្ទះមួយ ឬជួបជុំផឹកស៊ី ដែលមិនអាចកាត់ផ្តាច់ជំងឺកូវីដ១៩បាន៕



អត្ថបទ៖ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


