ព័ត៌មានជាតិ
រកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកផ្ទុកកូវីដ១៩ ជិត៤០នាក់ នៅស្រុករុក្ខគិរី
បាត់ដំបង ៖ មន្ត្រីសុខាភិបាល បានអះអាងថា រកឃើញអ្នកពាក់ព័ន្ធ ចំនួនជិត៤០នាក់ ដែលប៉ះពាល់ ផ្ទាល់និងប្រយោលជាមួយបុរសឈ្មោះ យ៉ាន គឹមយ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបងដែលជាអ្នក រកស៊ីដឹកម្នាស់ លក់នៅផ្សារនាគ មាសរាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២០ខែមេសា កន្លងទៅថ្មីៗនេះ។

ក្នុងរបាយការណ៍របស់លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នាព្រលប់ថ្ងៃទី២១ខែមេសា បានបញ្ជាក់ឲ្យដឹងថា បុរសដែលក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានកូវីដ១៩ខាងលើនេះ មានប្រវត្តិ ថ្ងៃទី១១មេសា២០២១ ដឹកម្នាស់ ទៅផ្សារនាគមាស និង ថ្ងៃ១២ខែមេសា បានត្រឡប់មកខេត្តបាត់ដំបង វិញជាមួយអ្នកបើកឡានជាមួយគ្នា២នាក់។

បុរសរូបនេះ បានសម្រាកជាមួយប្រពន្ធនិងកូន២នាក់ ចាប់ពីថ្ងៃ ទី១២មេសាដល់ថ្ងៃទី២០មេសា (ប្រពន្ធជាគ្រូបង្រៀនបានចាក់វ៉ាក់សាំង២លើករួចមកហើយ) និងបានប៉ះពាល់ជាមួយ មិត្តភក្តិក្នុង ភូមិចំនួន១៥នាក់ (ដែលមន្ត្រីសុខាភិបាលនិង អាជ្ញាធរបាន ចុះស្រាវជ្រាវជាបន្ទាន់)។

បុរសនេះ បានប៉ះពាល់ប្រយោលចំនួន២០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យមោងឫស្សី ជាមួយគ្នា (ដែលលទ្ធផលតេស្តលើកទី១អវិជ្ជមានកូវីដ១៩)។ មន្ទីរសុខាភិបាលបញ្ជាក់ថា បុរសមានវិជ្ជមានកូវីដ១៩ខាងលើនេះ កំពុងដាក់ឲ្យ ព្យាបាលនៅ មន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង។

សូមបញ្ជាក់ថាក្រោយពីរកឃើញវិជ្ជមានកូវីដ១៩លើបុរសខាងលើនេះ រដ្ឋបាលខេត្តបាត់ដំបងសម្រេចបិទខ្ទប់ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជាតំបន់ ដែលមានការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ក្នុងបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ កុំឲ្យរាលដាលទៅតំបន់ផ្សេងទៀត៕
ដោយ ៖ សោ និយមរដ្ឋ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


