ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងបានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងទាំង ៣ប្រភេទ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងប្រជាពលរដ្ឋ ដែលបានរៀបចំនៅប្រាសាទបាយ៉ង់កោ ស្ថិតនៅក្នុងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញបូជាទៀនធូប និងគ្រឿងសក្ការៈ ចំពោះព្រះពុទ្ធរូប។ ពិធីនេះផងដែរប្រារព្ធឡើង ដើម្បីបញ្ចៀស នូវជំងឺឧបទ្រពចង្រៃទាំងឡាយ គ្រោះធម្មជាតិនានា ឱ្យជៀសចេញឆ្ងាយពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទបាយ៉ង់កោនេះ ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជា ជាពិសេសខេត្តតាកែវ។

ពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។

យោងតាម សិលាចារឹកភ្នំបាយ៉ង់ K.852 ខេត្តតាកែវ គឺពិតជាប្រភពព័ត៌មានដ៏សំខាន់ដែលបានរៀបរាប់អំពីព្រះរាជប្រវេណីរបស់ព្រះមហាក្សត្រខ្មែរ ដែលជានិច្ចកាលតែងតែសព្វព្រះរាជហឫទ័យកសាងអាស្រម និងថ្វាយតង្វាយដល់ព្រះនៅអាស្រម ជាក់ស្តែងដូចជា ព្រះបាទកម្រតេងអញស្រីធរណិន្ទ្រវម៌្មទេវ (ទី១) ដែលបានរៀបរាប់នៅក្នុងអត្ថបទសិលាចារឹកនេះស្រាប់តែម្តង។ ជាពិសេស ទិន្នន័យសិលាចារឹកនេះ យើងពិតជាដឹងយ៉ាងច្បាស់ថានៅសម័យបុរាណ ភ្នំបាយ៉ង់ គេបានប្រសិទ្ធិនាមទៅជា “ក្រុងរបស់ព្រះសិវ” ដែលជាទេវស្ថានដ៏ស័ក្តសិទ្ធិសម្រាប់ព្រះរាជាជាច្រើនព្រះអង្គ។ ម្យ៉ាងវិញទៀត ប្រវត្តិវិទូជាច្រើនបានស្នើថា “ព្រះបាទធរណិន្ទ្រវម៌្មទេវ (ទី១)” មិនបានសោយរាជ្យនៅរាជធានីអង្គរនោះទេ ពោល គឺទ្រង់សោយរាជ្យនៅរាជធានីមហីធរបុរដែលជាទឹកដីបុព្វបុរសរបស់ទ្រង់។ ប៉ុន្តែទោះជាដូច្នេះក្តី នៅដើមរាជ្យរបស់ទ្រង់ (គ.ស.១១០៧) ទ្រង់បានសព្វព្រះរាជហឫទ័យសាងព្រះរាជផលបុណ្យកសាងអាស្រម និងចាត់ចែងមនុស្សបម្រើដល់ព្រះនៅតំបន់ភាគខាងត្បូងប្រទេស (ភ្នំបាយ៉ង់ ខេត្តតាកែវបច្ចុប្បន្ន) ដែលជាទីតាំងមួយស្ថិតនៅសែនឆ្ងាយពីរាជធានីមហីធរបុរ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


