ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនាយឧត្ដមសេនីយ៍ ផ្កាយមាស ៤ ប៉េង ប៉ាត់ និងមហាឧបាសិកា ញឹម តេង ព្រមទាំងវីរកងទ័ពលះបង់ជីវិតដើម្បីជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្ដមសេនីយ៍ ផ្កាយមាស ៤ ប៉េង ប៉ាត់ និងមហាឧបាសិកា ញឹម តេង ព្រមទាំងវីរកងទ័ពអង់អាចក្លាហានដែលលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិ។ ពិធីនេះធ្វើឡើងនៅចេតិយ ដែលមានទីតាំងនៅក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។


គួររំលឹកផងដែរថា នាយឧត្ដមសេនីយ៍ ផ្កាយមាស ៤ ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាឧត្ដមស្វាមីរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលមរណភាព កាលពីវេលាម៉ោង ១ និង ៣៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៦ ជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។ ចំណែកឯមហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១និង៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយរោគាពាធ។


ពិធីនេះ ត្រូវបានរៀបចំតាមបែបប្រពៃណីព្រះពុទ្ធសាសនា មានពិធីសូត្រមន្តនមស្សការថ្វាយបង្គំព្រះ និងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនាឱកាសនោះផងដែរ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


