ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ជំរុញឱ្យបង្កើនវត្តមានស្ត្រីក្នុងតួនាទីដឹកនាំក្នុងវិស័យកាត់ដេរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងសមភាពយេនឌ័រ
លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យបង្កើនវត្តមានស្ត្រីក្នុងតួនាទីដឹកនាំក្នុងវិស័យកាត់ដេរដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងសមភាពយេនឌ័រ។

លោកស្រីរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា ការបង្កើនវត្តមានស្ត្រីក្នុងតួនាទីគ្រប់គ្រងក្នុងវិស័យកាត់ដេរ មិនត្រឹមតែជារឿងយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញផលិតភាពការងារ និងពង្រឹងសេដ្ឋកិច្ចជាតិទាំងមូល។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់ជ័យលាភីនៃគម្រោងសមភាពយេនឌ័រ និងការត្រឡប់មកវិញ (GEAR)នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកស្រីរដ្ឋលេខាធិការបានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកបញ្ជាទិញអន្តរជាតិទាំងអស់ សូមបន្តជឿជាក់ និងបើកឱកាសឱ្យស្ត្រីបានចូលរួមក្នុងកម្រិតសម្រេចចិត្ត ព្រោះជោគជ័យរបស់ស្ត្រី គឺជាជោគជ័យនៃវិស័យកាត់ដេរទាំងមូល។

លោកស្រីរដ្ឋលេខាធិការប្រចាំការបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង ILO-BFC និងដៃគូអភិវឌ្ឍន៍នានា ដែលបានជ្រោមជ្រែងសមត្ថភាពស្ត្រីកម្ពុជាដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យក «ស្ត្រីគឺជាស្នូល» រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារយ៉ាងម៉ឺងម៉ាត់ ដូចជា ការផ្តល់ប្រាក់ឧបត្ថម្ភមាតាបិតា និងការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ ដើម្បីបង្កបរិយាកាសអំណោយផលឱ្យស្ត្រីអាចបញ្ចេញនូវសក្តានុពលដឹកនាំរបស់ខ្លួន។

ពាក់ព័ន្ធនឹងជ័យលាភីនៃគម្រោងសមភាពយេនឌ័រ និងការត្រឡប់មកវិញ (GEAR) លោកស្រីរដ្ឋលេខាធិការប្រចាំការ និងលោកស្រីនាយកគម្រោង ILO-BFC ក៏បានសម្តែងនូវមោទនភាពចំពោះកម្មការិនីជាង១០០នាក់ ដែលបានបញ្ចប់ការសិក្សាពីគម្រោង GEAR ដែលជាគម្រោងទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងផ្លាស់ប្តូរតួនាទីស្ត្រីពីអ្នកបញ្ជាម៉ាស៊ីនដេរឱ្យក្លាយជាអ្នកដឹកនាំក្នុងរោងចក្រ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្តល់អនុសាសន៍ឱ្យសិក្ខាកាមជ័យលាភីទាំងអស់ សូមបន្តអភិវឌ្ឍខ្លួនលើផ្នែកអក្ខរកម្មឌីជីថល ដើម្បីដើរឱ្យទាន់បរិវត្តកម្មឧស្សាហកម្ម៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


