ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរពាក់ព័ន្ធ រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស និងបង្ការទប់ស្កាត់ករណីឆបោកតាមប្រព័ន្ធអនឡាញ
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការជំរុញឲ្យក្រុមការងារទាំងអស់ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវតាមដានរាល់សកម្មភាពមិនប្រក្រតីនានាក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។

ការជំរុញនេះក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី ១១ នៅសាលប្រជុំរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ លោកអធិការនគរបាល ប៉ុស្តិ៍នគរបាល រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកអភិបាលខេត្តតាកែវ បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតនូវវិធានការដ៏មុតស្រួច ក្នុងការបង្ការទប់ស្កាត់ ការជួញដូរមនុស្សគ្រប់ទម្រង់ និងករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។ ដូច្នេះក្រុមការងារ ត្រូវមានភាពច្បាស់លាស់ពីទិន្នន័យ នៃការបង្ក្រាបបទល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដោយផ្អែកលើប្រព័ន្ធទិន្នន័យជាក់លាក់ ដើម្បីធានាប្រសិទ្ធភាពការងារ បន្តចុះអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានយល់ដឹងពីល្បិចកលជនខិលខូច។ ជាពិសេស ត្រូវបង្កើនការធ្វើការងាររួមគ្នារវាងអាជ្ញាធរដែនដី និងអង្គការដៃគូ ដើម្បីផ្ដល់សេវាគាំពារផ្នែកច្បាប់ និងស្មារតី ដល់ជនរងគ្រោះ ឲ្យបានទាន់ពេលវេលា៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


