ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តរតនគិរី បើកយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដល់កុមារដោយឥតគិតថ្លៃ
មន្ទីរសុខាភិបាលខេត្តរតនគិរី បានបើកយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដល់កុមារ ដោយឥតគិតថ្លៃ នៅតាមភូមិ ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ ស្របតាមគោលការណ៍ណែនាំនៃកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល។ ជំងឺគ្រុនស្វិតដៃជើង គឺជាជំងឺកាចសាហាវ ដែលអាចបង្កឲ្យពិការអវយវៈ ឬបណ្តាលឲ្យបាត់បង់ជីវិតបាន ប្រសិនបើកើតលើកុមារ។ ជំងឺនេះមិនមានថ្នាំព្យាបាលទេ ប៉ុន្តែអាចបង្ការបានដោយការផ្តល់វ៉ាក់សាំង។

លោក ជា កុសល ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៃការិយាល័យស្រុកប្រតិបត្តិស្រុក បានប្រាប់កម្ពុជាថ្មីថា សម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនេះ មណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្តកំពុងអនុវត្តនៅគ្រប់ភូមិទាំងអស់ក្នុងខេត្តរតនគិរី។ លោកបានប៉ាន់ប្រមាណថា កុមារដែលមានអាយុចាប់ពី ០ ខែ ដល់ក្រោម ៥ ឆ្នាំ ប្រមាណ ១៨,៦០១ នាក់ នឹងត្រូវទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ។ លោកបានបញ្ជាក់ទៀតថា ប្រសិនបើកុមារមិនបានទទួលវ៉ាក់សាំង នឹងប្រឈមហានិភ័យឆ្លងជំងឺគ្រុនស្វិតដៃជើង។
សូមជម្រាបថា យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការនេះមានចំនួន ២ លើក ដោយលើកទី១ ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ និងលើកទី២ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦។ សម្រាប់ទីតាំងចាក់វ៉ាកសាំងមាននៅតាមមណ្ឌលសុខភាព សាលារៀន និងសាលាឃុំ។

ថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងប្រភេទបន្តក់ មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺនេះ ហើយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។ វាត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំទាំងនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។
មន្ទីរសុខាភិបាលខេត្តរតនគិរី អំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល ឱ្យនាំកូនដែលមានអាយុក្រោម ៥ ឆ្នាំ ទៅទទួលវ៉ាក់សាំងបន្ថែមទាំង២លើកនេះដើម្បីការពារការរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង ពិសេសក្នុងពេលដែលថ្មីៗនេះ មានការផ្ទុះឡើងនៅប្រទេសជិតខាង៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


