ព័ត៌មានជាតិ
ពីរតនគិរី! ទារកមិនគ្រប់ខែមួយរូបបាត់បង់ជីវិត ដោយសារស្រ្តីជនជាតិដើមភាគតិចសម្រាលកូននៅផ្ទះខ្លួនឯង
ទារកមិនគ្រប់ខែមួយរូប ត្រូវបានបាត់បង់ជីវិត ដោយសារស្រ្តីជនជាតិដើមភាគតិច ឈ្មោះ កាក់ ម៉ាន រស់នៅក្នុងខេត្តរតនគិរី បានជ្រើសយកវិធីសម្រាលកូននៅផ្ទះខ្លួនឯង ដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ ឬទៅសម្រាកនៅមន្ទីរពេទ្យ អំឡុងពេលមានផ្ទៃពោះ។ ហេតុការណ៍សម្រាលកូនមិនគ្រប់ខែនេះ បានកើតឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិកាឡឹម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

អ្នកស្រី កាក់ ម៉ាន ដែលជាម្តាយរបស់ទារក បានរៀបរាប់ថា ដោយសារឈឺពោះខ្លាំង ទើបសម្រេចចិត្តសម្រាលកូននៅផ្ទះខ្លួននៅឯចម្ការ។ ប៉ុន្តែដោយសារសម្រាលកូនមិនបានសម្រេច បែរជាមានធ្លាក់ឈាមខ្លាំង ទើបប្តីរបស់អ្នកស្រីបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកវើនសៃ និងបន្តបញ្ចូនតាមឡានសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត។
ជាអកុសនៅពេលដល់មន្ទីរពេទ្យ ទោះបីជាក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងណាក្តី ទារកក្នុងផ្ទះនោះបានបាត់បង់ជីវិតទៅហើយ។ បន្ទាប់មកទៀត ស្រ្តីជាម្តាយដែលកំពុងមានជំងឺ និងធ្លាក់ឈាមផងនោះ បានរត់ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលជាខ្លាំង។ បើតាមអ្នកស្រី កាក់ ម៉ាន ៖« គ្រូពេទ្យមិនទាន់ឱ្យខ្ញុំត្រឡប់មកផ្ទះវិញទេ តែដោយសារទ្រាំមិនបានចំពោះការព្យាបាលរបស់ពេទ្យទើបត្រូវមកផ្ទះវិញ ដោយមិនបានប្រាប់គ្រូពេទ្យ»។

បើតាមលិខិតបញ្ជូនរបស់មន្ទីរសុខាភិបាលខេត្តរតនគិរី ស្រ្តីខាងលើចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្ងៃទី ១៦ខែមិថុនា ឆ្នាំ ២០២៥ ករណី សម្រាលកូនមិនគ្រប់ខែ ធ្លាក់ឈាមច្រើន។ ក្នុងលិខិតបញ្ជាក់ថា ការសម្រាលកូនមិនគ្រប់ខែនៅផ្ទះខ្លួនឯងរហូតទៅដល់ ៦ ម៉ោង បណ្តាលឱ្យកូនស្លាប់។
ចំពោះរឿងនេះ លោក សាក់ ខាំលឿន មេភូមិកាឡឹម បានសម្តែងការសោកស្តាយ និងបានប្រាប់ថា រូបគាត់តែងតែក្រើនរំឭកក្រុមគ្រួសារស្ត្រីមានផ្ទះពោះ ទៅសម្រាក និងសម្រាលនៅមន្ទីរពេទ្យមុនពេលសម្រាល ដោយសារការធ្វើដំណើរមានចម្ងាយឆ្ងាយ និងផ្លូវមានភាពពិបាក។

ក្រោយស្រ្តីជនជាតិ គេចពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញ លោក ហ្វឿយ បុប្ផា ប្រធានមណ្ឌលសុខភាពស្រុកវើនសៃ បានជំរុញឱ្យមេភូមិ និងក្រុមគ្រួសារជួយបញ្ចុះបញ្ចូលឱ្យស្រ្តីត្រឡប់ទៅមន្ទីរពេទ្យវិញ ដោយបារម្ភពីការឆ្លងមេរោគផ្សេងៗ។ យ៉ាងណាមិញស្រ្តីជនជាតិដើមភាគតិច កាក់ ម៉ាន បញ្ជាក់ថា៖«ខ្ញុំមិនទៅពេទ្យ សុខចិត្តស្លាប់នៅផ្ទះវិញ»។

ខេត្តរតនគិរី មានជនជាតិដើមភាគតិចជាច្រើន រស់នៅប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ជំនឿ ប្រពៃណី របស់ខ្លួននៅឡើយ។ ក្នុងនោះ ជនជាតិដើមភាគតិចមួយចំនួន ដែលរស់នៅតាមភូមិដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ពុំសូវបានចូលរួមប្រជុំ ឬ ទទួលបានការណែនាំពីការអប់រំសុខភាពនោះទេ ដោយសារជាប់រវល់មុខរបរធ្វើស្រែចម្ការ។ លើសពីនេះ ស្រ្តីជនជាតិដើមភាគតិចមួយចំនួន ជ្រើសរើសវិធីសម្រាលកូននៅផ្ទះ តាមរយៈការពឹងផ្អែកទៅលើឆ្មបភូមិជាដើម៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


