Connect with us

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​កំពុង​ព្រោះ​ស្រូវ​ពេល​មេឃកំពុង​ភ្លៀង​ ត្រូវ​រន្ទះបាញ់​ស្លាប់​មួយ​រំពេច​

បានផុស

នៅ

បាត់ដំបង ៖ ស្ត្រី​ម្នាក់​កំពុងតែ​ព្រោះ​ស្រូវ​នៅ​លើ​ភ្លឺ​ស្រែ​ ស្រាប់​តែ​រន្ទះ​បាញ់​ចំ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង បើ​តាម​សំដី​អ្នក​ក្នុង​ភូមិ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រោះថ្នាក់​ធម្មជាតិ​នេះ​បាន​កើត​ឡើង​នៅ​ជិត​វេលា​ម៉ោង​១២និង០០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី​២៧​ ខែមេសា​ ឆ្នាំ​២០២១ ​នៅ​ត្រង់​ចំណុច​បឹង​ខ្ទំ​ ក្នុងភូមិ​ព្រៃទទឹង ​ឃុំ​បាយ​ដំ​រ៉ាំ​ ស្រុក​បាណន់​ ខេត្តបាត់ដំបង​។

សមត្ថកិច្ច​បន្ត​ថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ទៅ​ព្រោះស្រូវ​នៅ​ក្បែរ​ភូមិ​ជាមួយនឹង​ប្តី​ចៃដន្យ​ក៏ត្រូវ​មេឃ​ធ្លាក់​ភ្លៀង​មួយ​មេ​ស្រប​ពេល​ដែល​ប្តី​កំពុង​អង្គុយ​នៅលើ​គោយន្ត​ស្ត្រីជន​រងគ្រោះ​បាន​ឈរ​នៅក្បែរ​គ្នា​ចំងាយ​ប្រមាណ​១.៥០​ម៉ែត្រ​ ក៏​ត្រូវ​រន្ទះភ្លើង​បាញ់​ស្រោច​មក​លើ​ខ្លួន​ស្ត្រី​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។

ជនរងគ្រោះ​ស្លាប់​ឈ្មោះ​ប៉ាក​ សល់​ ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ​ ចំណែកឯ​បុរស​ជា​ប្តី​មានឈ្មោះ​ឈន​ ជា​អាយុ​៥៣​ឆ្នាំ​ ទាំងពីរ​នាក់​រស់​នៅ​ក្នុង​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​។​ នគរបាល​ជំនាញ​ភ្លាមៗ​បាន​ចុះ​ទៅដល់​កន្លែង​គ្រោះថ្នាក់ ​ហើយ​បាន​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​សាកសព​បញ្ជាក់​ថា​ ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន ក៏បាន​ប្រគល់​ស​ព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម