Connect with us

ព័ត៌មានជាតិ

កញ្ឆាពីរចម្ការនៅស្រុកគីរីវង់ត្រូវបានសមត្ថកិច្ចបំផ្លាញចោល

បានផុស

នៅ

ខេត្តតាកែវ៖ ចម្ការកញ្ឆាដែលជលខិលខូចលួចលាក់ដាំដោយខុសច្បាប់២ទីតាំងផ្សេងគ្នា​ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់សហការគ្នាឡើងភ្នំរុករកឃើញ និងកាប់បំផ្លាញចោលជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ករណីដំណាំកញ្ឆានៅមូលដ្ឋានខេត្ត ជាពិសេសក្នុងស្រុកគីរីវង់​ នៅថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២១​នេះ​ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បើកប្រតិបត្តការឡើងភ្នំរុករកដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់។  

ក្នុងនោះបានប្រទះឃើញចម្ការកញ្ឆាចំនួន០២ទីតាំង  អាងស្តុបទឹក០២នៅចំណុចដុបខាងលិចភ្នំតូច ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ១២៦ម៉ែត្រក្រឡា។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកាប់ ដក និងដុតបំផ្លាញដើមកញ្ឆាទាំងអស់​ និងកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្ថែមទៀត៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម