Connect with us

ព័ត៌មានជាតិ

ខ្វះខាតកម្មករ​ជិត ១ ពាន់នាក់ ក្រុមហ៊ុននៅខេត្តក្រចេះ ប្រកាសជ្រើសរើសបុគ្គលិក កម្មករ បន្ថែមបម្រើការងារ​តាមរោងចក្រ​

បានផុស

នៅ

តាមការឲ្យដឹងពីរដ្ឋបាលខេត្តក្រចេះបាន​ឲ្យដឹងថាខេត្ត មានក្រុមហ៊ុនវិនិយោគចំនួន ៧ កំពុងប្រកាសជ្រើសរើស បុគ្គលិក កម្មករ បន្ថែមប្រមាណជាង ៩២៣ កន្លែង ផ្ដល់ជូនប្រជាពលរដ្ឋ និងពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំងនោះ រួមមាន៖

-ក្រុមហ៊ុន អ៊ុសធើន រ៉ាប់ប៊ើរ (ខេមបូឌា) ជ្រើសរើសកម្មករចំការដំណាំ ៦០០ នាក់ ស្រី ២០០ (រហូតគ្រប់ចំនួន) ទំនាក់ទំនង ០៩៧ ៦០៣ ៨១៤១។
-ក្រុមហ៊ុន ហ្វាយអីម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក ជ្រើសរើសកម្មករផលិតកម្ម ប្រុស ១១៧ នាក់ (រហូត គ្រប់ចំនួន) ទំនាក់ទំនង ០៩៧ ៤៩៧ ៦៥៧២។
-ក្រុមហ៊ុន ដូវ ទី សាយហ្គន- ប៊ិញស្លៀក (អេសប៊ីខេ) ជ្រើសរើសផ្នែកកសិកម្ម ប្រុស ៧៥នាក់ (រហូតគ្រប់ចំនួន) ទំនាក់ទំនង ០៣១ ២៧៧ ៧៨៤៤ / ០១៧ ៦៦៦ ៤២៣ / ០៩៥ ៩៩០ ៩៧៩។
-ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ ជ្រើសរើសកម្មករចំការដំណាំ ប្រុស ៧៥ នាក់ (រហូតគ្រប់ចំនួន) ទំនាក់ទំនង ០៣១ ២៧៧ ៧៨៤៤ / ០៣១ ៤២៦ ៦១១១ / ០៣១ ៧៧៧ ៥៤៤។
-ក្រុមហ៊ុន ញូប៊ូស្ការ (ខេមបូឌា) ថាអីរ ឯ.ក ជ្រើសរើសផ្នែកធនធានមនុស្ស ប្រុស ៣៥នាក់ (រហូតគ្រប់ចំនួន) ទំនាក់ទំនង ០៩៦ ៧៥៣ ៤១៧១។
-ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ឯ.ក ជ្រើសរើសកម្មករចំការដំណាំ ប្រុស ១៥​ នាក់ (រហូតគ្រប់ចំនួន) ទំនាក់ទំនង ០៧១ ៨២៧ ៧៣០៧។
-ធនាគារ អេស៊ីលីដា ភីអិលស៊ី ជ្រើសរើសភ្នាក់ងារឥណទាន ប្រុស ៦នាក់ (រហូតគ្រប់ចំនួន) ទំនាក់ទំនង ០១៥ ៨០០ ៣៦០។

បច្ចុប្បន្នខេត្តក្រចេះ មានកំណើន​រោងចក្រ​សហគ្រាស វិនិយោគ​យ៉ាងច្រើន។ ថ្មីៗនេះ ស្រុកស្នួល ខេត្តក្រចេះ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តនិងពោះវៀនកង់ ស្ថិត​ក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងទំហំទុនវិនិយោគ ៤៥០លានដុល្លាអាមេរិក និង​អាចបង្កើតការងារបានចំនួន ៣០០០កន្លែង៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម