Connect with us

ព័ត៌មានជាតិ

កសិដ្ឋាន​ចិញ្ចឹមគោ​​ខេត្តក្រចេះ ឈាន​ចុះ MOU ជាមួយ​សមាគមបណ្ដាញកសិករ​តេជោ ជំរុញការចិញ្ចឹមសត្វនៅកម្ពុជា

បានផុស

នៅ

សមាគមបណ្ដាញកសិករតេជោ និងសហគ្រាស ដង្ខៅ ប៉ាង បានឈានទៅ​ចុះហត្ថលេខាលើ​អនុស្សរណ:យោគយល់​គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងសហគ្រាសចំណីគោ ដង្ខៅ ប៉ាង និងសមាគមបណ្តាញកសិករតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះហត្ថលេខានេះ ធ្វើឡើងរវាងសមាគមបណ្ដាញកសិករតេជោ និងសហគ្រាស ដង្ខៅ ប៉ាង (សហគ្រាសចំណីគោ ដង្ខៅប៉ាង ​មាន​គោលបំណងចម្បងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគោ (Cattle Value Chain) នៅក្នុងប្រទេសកម្ពុជា លើកកម្ពស់ស្តង់ដារចំណីសត្វ ចូលរួមលើកកម្ពស់ផលិតភាព គុណភាព ស្តង់ដារ និងស្វែងរកទីផ្សារសម្រាប់ចំណីសត្វគោទាំងក្នុងស្រុក និងឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។

លោក ឆាយ ឌួងសុវណ្ណារ៉ា ម្ចាស់សហគ្រាស ដង្ខៅ ប៉ាង ដែលមានទីតាំងនៅឃុំ​ពីធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ការ​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមបណ្ដាញកសិករ​តេជោ ជាជំហានដ៏សំខាន់មួយក្នុងការជំរុញវិស័យកសិកម្ម និងការចិញ្ចឹមសត្វនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការរវាងសមាគម និងសហគ្រាសឯកជននេះ ដើរទន្ទឹមគ្នាយ៉ាងរលូនជាមួយ “កម្មវិធី​ឥណទាន ការចិញ្ចឹមគោ និងដាំដុះដំណាំ” របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែល​បានប្រកាសឡើងកាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ កសិករនៅក្នុងបណ្តាញសមាគមអាចទទួលបានឱកាសទទួលបានទុនកម្ចី “ដោយមិនចាំបាច់ដាក់ទ្រព្យធានា” ពីធនាគារ ARDB ដើម្បីពង្រីកការចិញ្ចឹមគោ ឬដាំដុះដំណាំ។

ការផ្គត់ផ្គង់បច្ចេកទេស និងចំណីអាហារ ខណៈពេលដែលធនាគារផ្តល់ទុន សហគ្រាស ដង្ខៅ ប៉ាង បានដើរតួនាទីក្នុងការធានាការផ្គត់ផ្គង់ចំណីគោដែលមានគុណភាព ស្តង់ដារ និងបច្ចេកទេសកែច្នៃ ដែល​ជួយកាត់បន្ថយហានិភ័យ និងបង្កើនប្រាក់ចំណេញជូនកសិករ។

ជាក់ស្ដែងថ្មីៗនេះ សមាគមបណ្ដាញកសិករតេជោ បានសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំសិក្ខាសាលាស្ដីអំពី “ កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា” ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខេម ខោវ ឯ.ក, សហគ្រាសចំណីគោ ដង្ខៅប៉ាង, កសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ, ក្រុមហ៊ុន SV RANCH និងក្រុមហ៊ុន ម៉ាលីសាន គ្រុប៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម