ព័ត៌មានជាតិ
ត្រីប៉ាវ៉ាមុខពីរ លក់នៅផែក្រុងក្រចេះតម្លៃចាប់ពី ២០ ម៉ឺនរៀល ទៅដល់ជាង ៤០ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម
ត្រីប៉ាវ៉ាមុខពីរ គឺជាប្រភេទត្រីទឹកសាបធម្មជាតិដ៏កម្រនិងមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តម្លៃត្រឹទឹកសាបនេះអាចប្រែប្រួលចន្លោះពី ២០ ម៉ឺនរៀល ទៅដល់ជាង ៤០ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម អាស្រ័យលើទំហំ ទម្ងន់ និងរដូវកាល។
បើតាមប្រភពពីអាជីវករលក់ត្រីម្នាក់នៅចំណុចផ្សារផែលើខេត្តក្រចេះបានឲ្យដឹងថា តូបរបស់លោកមានលក់ត្រីប៉ាវ៉ាមុខពីរចំនួន ២ ក្បាល ដោយមួយក្បាលទម្ងន់ ៥ គីឡូក្រាម និងមួយក្បាលទៀតមានទម្ងន់ដល់ទៅ ៧ គីឡូក្រាម។
អាជីវកររូបនោះបានបញ្ជាក់ថា តាមពិតទៅក្នុងខែកក្កដានេះ គឺលែងមានត្រីប្រភេទនេះទៀតហើយ ប៉ុន្តែមិនដឹងយ៉ាងម៉េច នៅប៉ុន្មានថ្ងៃមុននេះស្រាប់តែមាន ២ ថ្ងៃជាប់គ្នា ភាគច្រើនត្រីប្រភេទនេះ គឺអស់ត្រឹមខែឧសភា និងខែមិថុនា ចាប់ផ្ដើមខ្សត់លែងមានហើយ ប៉ុន្តែមួយរយៈនេះទឹកទន្លេឡើង ត្រីប៉ាវ៉ាមុខពីរក៏ចាប់ផ្ដើមមានវិញ។

ប្រភពពីមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងថា មូលហេតុចម្បងៗដែលធ្វើឱ្យត្រីប៉ាវ៉ាមុខពីរ មានតម្លៃថ្លៃ ដោយសារកត្តាមួយចំនួន ដូចជា៖ ១. ជាប្រភេទត្រីកម្រ និងជិតផុតពូជ ទីជម្រកមានកំណត់។
ត្រីនេះរស់នៅតែតាមដងទន្លេមេគង្គលើ ក្នុងតំបន់ទឹកជួរមានថ្ម និងមានអន្លង់ជ្រៅៗ ដូចជា នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងរតនគិរី។


ប្រឈមនឹងការផុតពូជ៖ តាមការផ្សាយរបស់អង្គការ Wonders of the Mekong ត្រីប៉ាវ៉ាមុខពីរ (ឈ្មោះវិទ្យាសាស្ត្រ៖ Incisilabeo behri) ត្រូវបានចាត់ទុកថាជាប្រភេទត្រីដែលជិតផុតពូជលើភភពផែនដីទៅហើយ។
បច្ចុប្បន្នចំនួនត្រីនេះមានការថយចុះជារៀងរាល់ឆ្នាំ។ អ្នកនេសាទជួនកាលចំណាយពេល ២ ទៅ ៣ ថ្ងៃ ទើបអាចចាប់បានមួយឬពីរតែប៉ុណ្ណោះ ឬថ្ងៃខ្លះមិនបានទាល់តែសោះ។
ត្រីនេះសម្បូរនិងត្រូវប៉ាន់ខ្លាំងតែនៅចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ (រដូវធ្លាក់ខ្យល់រំហើយ ដែលវាហែលបន្លាស់ទី)។
ត្រីប៉ាវ៉ាស៊ីស្លែជាអាហារ ធ្វើឱ្យសាច់របស់វាមានលក្ខណៈពិសេស ផ្អែមឆ្ងាញ់ខ្លាំង មិនងាយទ្រលាន់។ គេនិយមយកទៅធ្វើជាមុខម្ហូបប្រចាំតំបន់ដូចជា ស្ងោរជ្រក់ ចំហុយ អាំង ឬធ្វើផ្អក។ ដោយសារតម្លៃថ្លៃដូចមាស ពលរដ្ឋធម្មតាមិនសូវហ៊ានទិញបរិភោគឡើយ ពោលគឺមានតែអ្នកមានធនធាន ឬភ្ញៀវទេសចរមកពីចម្ងាយប៉ុណ្ណោះ ដែលបញ្ជាទិញពីតាមបណ្តាភោជនីយដ្ឋាន។
ទោះបីជាតម្លៃត្រីប៉ាវ៉ាមុខពីរ មានតម្លៃថ្លៃខ្ពស់ចន្លោះពី ២០ ម៉ឺន ទៅ ៤៥ ម៉ឺនរៀល ក្នុង១គីឡូ យ៉ាងណាក្តី ផ្អែកលើទិន្នន័យផ្សារ ខេត្តក្រចេះ គឺស្ថិតនៅចំណាត់ថ្នាក់លេខ ២ ខណៈត្រីប៉ាសេអ៊ីឈរនៅចំណាត់ថ្នាក់លេខ១ មានតម្លៃថ្លៃដាច់គេនៅលើទីផ្សារកម្ពុជាចាប់ពី ៥០ ម៉ឺន ដល់ ៦៥ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ មូលហេតុដែលថ្លៃ ដោយសារវាជាត្រីកម្រដែលមានរសជាតិឆ្ងាញ់មានខ្លាញ់ច្រើន ក្លិនក្រអូប និងសម្បូរតែនៅតំបន់ទន្លេមេគង្គលើ អំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈប៉ុណ្ណោះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


