Connect with us

ព័ត៌មានជាតិ

គោលដៅទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង មានទេសចរទៅ​កម្សាន្តប្រមាណ ៩៣៤ ១៨៩ នាក់ ឱកាស​ចូលឆ្នាំ ៣ ថ្ងៃ

បានផុស

នៅ

ពិធី​បុណ្យ​​ចូលឆ្នាំ ៣ ថ្ងៃ នៅ​ខេត្តបាត់ដំបង​ឆ្នាំនេះបានថយចុះចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមក​កម្សាន្ត ខណះ​ឥទ្ធិពល​នៃអាកាសធាតុ​​​ឡើង​កម្តៅ​បាន​បង្កផលការ​រំខានដល់អ្នកដើរកម្សាន្តមកពីទីជិតឆ្ងាយ។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបាន​បង្ហាញ​ពី​ស្ថិតិភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ដែលបានមកកម្សាន្តតាមបណ្តាគោល​ដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបងរយៈពេល ៣ ថ្ងៃ ពី​ថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ មាន​ចំនួន​សរុប ៩៣៤ ១៨៩ នាក់ ថយចុះ ៤៦.៣៧% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរជាតិ​មាន​ចំនួន ៩៣២ ៥៩៣ នាក់ ថយចុះ ៤៦.៣៧% និង​ភ្ញៀវទេសចរអន្តរជាតិ​មាន​ចំនួន ១ ៥៩៦ នាក់ថយចុះ ៤៤.៧៦%។

​ក្នុងព្រឹត្តការណ៍សង្ក្រាន្តបាត់ដំបងភ្ញៀវ​មក​កម្សាន្ត​មាន​ចំនួន ៣១២ ០០១ នាក់ ក្នុងនោះភ្ញៀវជាតិ​មាន​ចំនួន ៣១១ ៣២៦ នាក់ និង​ភ្ញៀវអន្តរជាតិ​ចំនួន ៦៧៥ នាក់ និង​ភ្ញៀវដែល​ចេញទៅ​កម្សាន្ត​តាមគោលដៅទេសចរណ៍នានា​ក្នុងខេត្តមាន​សរុប​ចំនួន ៦២២ ១៨៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៦២១ ២៦៧ នាក់ និងភ្ញៀវអន្តរជាតិ ៩២១ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម