ព័ត៌មានជាតិ
កម្ពុជារំពឹងថានឹងឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់កើតថ្មីនាដំណាច់ឆ្នាំ២០២៥នេះ
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩តុលាថា កម្ពុជារំពឹងថានឹងឈានទៅសម្រេចបានគោលដៅក្នុងការលប់បំបាត់ជំងឺគ្រុនចាញ់កើតថ្មីក្នុងប្រទេសនាដំណាច់ឆ្នាំ២០២៥នេះ។

ប្រទេសកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យដ៏ត្រឹមត្រូវ ដែលសមស្របតាមយុទ្ធសាស្រ្តតំបន់ និងសកលលោកបានធ្វើឱ្យករណីជំងឺគ្រុនចាញ់បន្តធ្លាក់ចុះជាបន្តបន្ទាប់ និងបានបញ្ចប់លែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ខណៈមុនអនុវត្តយុទ្ធសាស្ត្រនេះមានករណីជំងឺគ្រុនចាញ់ជាមធ្យម ១៣ម៉ឺនករណី និងស្លាប់ ៧០០ ទៅ ៨០០នាក់ ក្នុងមួយឆ្នាំៗ។

លោកវេជ្ជបណ្ឌិតបានបន្តថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ កម្ពុជាមានករណីជំងឺគ្រុនចាញ់ក្នុងប្រទេសសរុបចំនួន ៥២ករណី និងករណីនាំចូលពីប្រទេសក្រៅមានចំនួន ៤៦ករណី។ ហេតុនេះ ឆ្នាំ២០២៥នេះ បានកាត់បន្ថយ ៨២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានរហូតដល់ទៅចំនួន២៩៧ករណី ដែលនេះបង្ហាញថាកម្ពុជា កំពុងស្ថិតលើផ្លូវត្រឹមត្រូវដោយមោទនភាពក្នុងការឈានទៅសម្រេចបានគោលដៅគ្មានគ្រុនចាញ់ថ្មីកើតក្នុងប្រទេសនាដំណាច់ឆ្នាំ២០២៥នេះ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការធ្លាក់ចុះនេះដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់ពីក្រសួងសុខាភិបាល និងមានកិច្ចសហការពេញលេញពីគ្រប់ដៃគូពាក់ព័ន្ធ ក្រោមយន្តការសម្របសម្រួលអភិបាលកិច្ចតម្រង់ទិសបច្ចេកទេសផ្ទាល់ជាប្រចាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។ ក្រៅពីនេះ យើងបានបន្ថែមវិធីសាស្ត្រ និងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


