ព័ត៌មានជាតិ
មកមើលផ្សារសម័យកូវីដនៅខេត្តព្រះសីហនុ ខេត្តកណ្តាល និងភ្នំពេញ គិតគូរសុវត្ថិភាពទាំងអ្នកលក់និងអ្នកទិញ
អាជ្ញាធរខេត្តក្រុងចំនួន ០៣ បានរៀបចំផ្សារបណ្តោះអាសន្នតាមតាមមូលដ្ឋាន ដើម្បីសម្រួលការលក់ដូរនិងការទិញគ្រឿងបរិភោគរបស់ប្រជាពលរដ្ឋ ខណៈមានការរិតបន្តឹងការបិទខ្ទប់ដោយសារការឆ្លងរាលដាលកូវីដ១៩។
នេះជាទិដ្ឋភាពផ្សារលក់ដូរបណ្តោះអាសន្នដែលអាជ្ញាធររាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល បានរៀបចំបណ្តោះអាសន្នក្នុងមូលដ្ឋាន។
នៅរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានរៀបចំផ្សារបណ្តោះអាសន្ននៅលើបណ្តោយផ្លូវវេងស្រេង ដោយមានគូសគំនូសបែងចែកកន្លែងលក់ដូរឃ្លាតពីគ្នា។ មានចំនួន១៥០គំនួស សម្រាប់បែងចែកអ្នកលក់ដូរ ដោយមានការគិតគូរសុវត្ថិភាព។ ផ្សារនេះបានចាប់ផ្ដើមលក់ដូរនៅថ្ងៃទី២៨ មេសា។ នៅបរិវេណផ្សារបណ្តោះអាសន្ននេះ មានលក់គ្រឿងបរិភោគដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងទេសជាច្រើនមុខ។




នៅខេត្តកណ្តាលវិញ អាជ្ញាធរបានជ្រើសរើសកីឡដ្ឋានបាល់ទាត់ខេត្តដែលមានផ្ទៃដីប្រមាណ២ហិកតា កែច្នៃជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរបណ្តោះអាសន្ន។ រហូតមកទល់ពេលនេះ គេសង្កេតឃើញ សកម្មភាពអាជីវករ បានចាប់ដំណើរការលក់ដូរ បោះដុំបន្លែជូនអតិថិជនជាបណ្តើរៗហើយ។






ដោយឡែកនៅខេត្តព្រះសីហនុ អាជ្ញាធរខេត្តបានរៀបចំទីតាំងផ្សារលក់គ្រឿងឧបភោគបរិភោគបណ្តោះអាសន្នស្ថិតក្នុងបរិវេណផ្សារទំនើប Furi ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។




ផ្សារបណ្តោះអាសន្ននេះអាចផ្គត់ផ្គង់តម្រូវការម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ខណៈខេត្តជាប់សមុទ្រនេះ កំពុងមានការឆ្លងរីករាលដាលកើនឡើង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


