Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ស្ត្រីជាស្នូលដ៏សំខាន់មួយដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល» ដោយកំណត់យកស្ត្រីជាស្នូលដ៏សំខាន់មួយ ដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ដែលបានរៀបចំនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ១២ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦។

លោកអភិបាលខេត្តកំពង់ស្ពឺ បានគូសរំលេចអំពីសមិទ្ធផលរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០២៥ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ លោកស្រី ម៉េង វ៉ាន់ដានី ប្រធានកិត្តិយសសាខាសមាគមនារី បានចុះសួរសុខទុក្ខមន្ត្រីរាជការមានជម្ងឺ ស្ត្រីសម្រាលកូន ចូលរួមក្នុងពិធីបុណ្យសពមន្ត្រីរាជការ វីរកងទ័ព ភរិយាវីរកងទ័ព ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ គ្រួសារជួបការលំបាក ករណីរំលោភសេពសន្ថវៈ និងគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ១១៧ លើក ស្មើនឹង ៤០០ គ្រួសារ។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍សួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន , សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ជូនចំពោះនារីក្នុងខេត្តកំពង់ស្ពឺ។

ទន្ទឹមជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះ លោកស្រី ម៉េង វ៉ាន់ដានី ប្រធានកិត្តិយស និងលោកស្រី គា សុភូ ប្រធានប្រតិបត្តិ ដែលបានដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសស្រាក់សស្រាំ ពិសេសការជួយដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នាពេលកន្លងមក និងការងារស្នូលរបស់សាខាសមាគមនារីខេត្តកំពង់ស្ពឺ ក្រោមការជួយឧបត្ថម្ភគាំទ្រ និងការជំរុញលើកទឹកចិត្តពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ថ្វីបើវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល ប៉ុន្តែ កម្ពុជា បានមើលឃើញពីឱកាសក្នុងការស្រូបទាញការវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល» ដោយកំណត់យក «ស្ត្រីជាស្នូល» ដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ សាខាសមាគមនារី និងអាជ្ញាធរពាក់ព័ន្ធ រួមមាន ៖ ១.ពង្រឹងសុវត្ថិភាព ភូមិ-ឃុំ : បង្ក្រាបបទល្មើស ចោរកម្ម គ្រឿងញៀន ក្មេងទំនើង និងការឆបោកតាមអនឡាញ (Scam Online)។ ២.លើកកម្ពស់ស្ត្រី: បណ្តុះបណ្តាលជំនាញឌីជីថល ការពារសិទ្ធិស្ត្រី និងយកចិត្តទុកដាក់លើស្ត្រីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣.សាមគ្គីភាពផ្ទៃក្នុង: រក្សារបៀបរបបធ្វើការឲ្យមានប្រសិទ្ធភាព និងចុះមូលដ្ឋានជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ៤.ផ្សព្វផ្សាយសមិទ្ធិផលរដ្ឋ: ពន្យល់ឲ្យពលរដ្ឋយល់ដឹងពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ៥.ពង្រឹងសាមគ្គីភាព: រក្សាឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ។ ៦.របៀបរបបធ្វើការ: បែងចែកតួនាទី និងទទួលខុសត្រូវឲ្យបានច្បាស់លាស់។ ៧.គោរពលក្ខន្តិក: អនុវត្តតាមវិន័យសមាគមឲ្យបានខ្ជាប់ខ្ជួន។ ៨.បណ្ដុះបណ្តាលសមត្ថភាព: ជំរុញជំនាញបច្ចេកវិទ្យាឌីជីថលដល់ស្ត្រី។ ៩.លើកកម្ពស់សីលធម៌: ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីវប្បធម៌អហិង្សាក្នុងគ្រួសារ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម