Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ផ្ទៃដីព្រៃលិចទឹកប្រមាណ ៦ម៉ឺនហិកតា នៅជុំវិញបឹងទន្លេសាប នឹងត្រូវដាំដើមឈើឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ផ្ទៃដីព្រៃលិចទឹកនៅខេត្តជុំវិញតំបន់បឹងទន្លេសាប ដែលត្រូវបានប្រជាពលរដ្ឋ និងបុគ្គលពាក់ព័ន្ធ ប្រគល់ជូនរាជរដ្ឋាភិបាលវិញនោះ នឹងត្រូវ​យកមកដាំព្រៃឈើឡើងវិញ។

នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ នៅរសៀលថ្ងៃទី ២៣ ខែមីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជុំវិញតំបន់បឹងទន្លេសាប ដែ​ល​បានខិតខំដោះស្រាយ បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹក និងបានយកមកវិញនូវដីជាច្រើនម៉ឺនហិកតា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា ក្នុងការប្រតិបត្តិការនេះគឺប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានប្រគល់ជូនរាជរដ្ឋាភិបាលវិញប្រមាណ ៦ម៉ឺនហិកតា ហើយផ្ទៃដីនោះ នឹងត្រូវដាំឈើឡើងវិញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម