សន្តិសុខសង្គម
អាជ្ញាធរចុះពិនិត្យដីព្រៃលិចទឹក ដែលត្រូវគេជីកដីដាំដូង ខណៈលិខិតអនុញ្ញាតឲ្យធ្វើវារីវប្បកម្មចិញ្ចឹមកូនត្រី
អាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះពិនិត្យមើលដីព្រៃលិចទឹក ដែលត្រូវបានគេលួចជីកដីដាំដូងលើដីព្រៃលិចទឹកមួយកន្លែង ទំហំជាប់ ៣ ហិកតា ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ការជីកដីដាំដូង និងធ្វើសំណង់រឹងនៅកណ្ដាលព្រៃនោះ ហាក់បីដូចជាមានការលាក់បាំង។ យ៉ាងណាក៏ដោយ ក៏មានការរិះគន់បង្ហោះនៅតាមបណ្ដាញសង្គមយ៉ាងផុលផុសផងដែរ កាលពីពេលថ្មីៗនេះ។

អាជ្ញាធរស្រុកដំណាក់ចង្អើរ រួមទាំងមន្ត្រីជលផលខេត្តកែប និងលោក ហេង ឡេង រស់នៅក្រុងកំពត ចេញមុខមកអះអាងថា ដីរបស់គាត់ កាលពីរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ កន្លងមកនេះពិតជាបានស្នើសុំដីអាជ្ញាធរខេត្តកែបធ្វើជាកន្លែងវារីវប្បកម្មចិញ្ចឹមកូនត្រីគ្រប់ប្រភេទមែន។

ក្នុងនោះមានលិខិតស្នើសុំមួយសន្លឹក អនុញ្ញាតឲ្យឈ្មោះ ហេង ឡេង ធ្វើវារីវប្បកម្ម និងអស់សុពលភាពនៅត្រឹមឆ្នាំ ២០២១។ ប៉ុន្តែក្នុងលិខិតនោះ ក៏មិនបានបញ្ជាក់ថា ឲ្យឈ្មោះ ហេង ឡេង ដែលនៅក្រុងកំពតនោះមកដាំដូង ឬធ្វើសំណង់រឹងអ្វីមួយលើដីព្រៃកោងកាងលិចទឹកទាំងនោះទេ។

អាជ្ញាធរស្រុក-ខេត្ត ចុះមកពិនិត្យដល់កន្លែងដីព្រៃលិចទឹកនោះ គ្រាន់តែពិនិត្យមើលឃើញ និងនិយាយថា ដីព្រៃលិចទឹកនេះគេមានលិខិតស្នើសុំធ្វើវារីវប្បកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បែរជាមានការធ្វើសំណង់រឹងនៅកណ្ដាលព្រៃ និងដាំដូងធ្វើជាកម្មសិទ្ធិទៅវិញ។

បន្ថែមពីនោះ កន្លងមកដីព្រៃលិចទឹករបស់សហគមន៍គ្រប់គ្រងដោយជលផលនេះ ដែលគេជីកដីដាំដូង និងធ្វើសំណង់រឹង ត្រូវបានផ្អាកសកម្មភាពម្ដងរួចមកហើយ។ ប៉ុន្តែក្រោយមក មានការស្ងប់ស្ងាត់អស់មួយរយៈ។ ស្រាប់តែពេលនេះ មានឈ្មោះ ហេង ឡេង នៅក្រុងកំពត បានជួលគ្រឿងចក្រមកជីកកកាយដីបន្លប់ធ្វើជាកន្លែងដាំដូង ធ្វើសំណង់រឹង និងធ្វើកន្លែងអង្គុយលេងកម្សាន្តមួយកន្លែងនេះបានយ៉ាងរំភើយ ដោយសំអាងលើលិខិតអនុញ្ញាតមួយច្បាប់បានដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិជិត ៣ ហិកតា៕
អត្ថបទ ៖ សឹង រ៉ាត់






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


