Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ៥២៥ គ្រួសារ នៅខេត្តបាត់ដំបង បានប្រគល់ដីព្រៃលិចទឹកតំបន់ ៣ ជូនអាជ្ញាធរស្រុកវិញ

បានផុស

នៅ

​គិត​ត្រឹម​ថ្ងៃទី​ ០៨ ​ខែធ្នូ​ មន្ត្រីរដ្ឋបាល​ស្រុក​សហការ​ជាមួយ​ក្រុមការងារ​ជំនាញ​បាន​ចុះ​កំណត់​អត្តសញ្ញាណ​ជន​ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃលិចទឹកតំបន់ ៣ នៅក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងជាលទ្ធផលប្រជាពលរដ្ឋមកដាក់ពាក្យសារភាព និងប្រគល់ដីជូនរដ្ឋវិញ មាន​ចំនួន​ ៨៦ ​គ្រួសារ​ស្មើ​ក្បាលដី​សរុប​ចំនួន​ ៩៧ ​ក្បាលដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ម៉ិ​ល ​សុផល​ អភិបាលស្រុក​ឯ​ក​ភ្នំ ​នៅ​ថ្ងៃទី​ ១២ ​ខែធ្នូ​ ឆ្នាំ​ ២០២១​ នេះ​ បាន​ឲ្យ​ដឹងថា មកដល់​ចុង​សប្តាហ៍​កន្លងមកនេះ ​ប្រជាពលរដ្ឋ​ចំនួន​ ៤​ ភូមិ​ ដែលមាន​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ ​និង​អាស្រ័យ​ផល​លើ​ផ្ទៃ​ដីព្រៃ​លិច​ទឹក​តំបន់ ​៣ ​កើន​ដល់​ចំនួន​ ៥២៨​ គ្រួសារ​ ហើយ​ដែល​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ និង​ចូល​សារភាព​ប្រគល់​ដី​តំបន់ហាមឃាត់​ខាងលើ​ជូន​មកដល់​រដ្ឋ​វិញ ​តាមរយៈរដ្ឋបាល​ស្រុក​។

​ដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​តំបន់​ ៣ ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ មាន​ផ្ទៃដី​សរុប​ចំនួន​ ២០៦ ៩៥៣​ ហិកតា​ក្នុងចំណោម​នេះ​ ផ្ទៃដី​ដែល​ជនខិលខូច​ចូល​ទន្ទ្រាន​ជា​កម្ម​សិទ្ធ​ខុសច្បាប់​មាន​ចំនួន​ ២៩​ ទីតាំង​ ស្មើនឹង​ផ្ទៃដី​ប្រមាណ​ជា ​១២ ២២១ ហិកតា​ក្នុង​នោះ​ប្រជាពលរដ្ឋ​ ដែល​ប៉ះពាល់​ចូល​ទន្ទ្រាន​កាន់កាប់​មាន​ចំនួន​ ២៥១៤ ​គ្រួសារ​ត្រង់​ភូមិសាស្ត្រ​ឃុំ​ចំនួន ​១៧ ​របស់​ស្រុក​ ៤ ​មាន​ស្រុក​មោងឫស្សី​ស្រុក​ថ្មគោល​ស្រុក​ឯក​ភ្នំ​និង​ស្រុក​សង្កែ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម