ព័ត៌មានជាតិ
ក្នុងខែមេសា ACU ពិនិត្យ សម្រេចពាក្យប្ដឹងចំនួន ៤៣ និងបញ្ជូនសំណុំរឿង ២ករណី មានជនសង្ស័យ៦រូប ទៅសាលាដំបូងរាជធានី
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៦នេះ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ បានដំណើរការពិនិត្យ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៣ពាក្យប្ដឹង និងបញ្ជូនសំណុំរឿងចំនួន ២ករណី មានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។
បើយោងតាមរបាយការណ៍កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានទី១ អ.ប.ព. បានឱ្យដឹងថា «អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ២ ករណី ដែលមានជនសង្ស័យចំនួន ៦ រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។ ករណីដែលបានបញ្ជូនទៅតុលាការ»។
កិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មន្ដ្រីចំនួន ២០៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ២រូប, មន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១រូប, មន្រ្តីចំនួន ៥រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែងដោយឡែកមន្ដ្រីចំនួន ១២១រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦នេះ។ រីឯសភាពការណ៍ក្នុងប្រទេសវិញ សម្តេចប្រធាន ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការរៀបចំនគរសង្ក្រាន ការផ្សារភ្ជាប់សមរភូមិក្រោយនិងសមរភូមិមុខ និងសុខទុក្ខរបស់ជនភៀសសឹក។

សម្តេចប្រធាន ឱ្យដឹងទៀតថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កំពុងបន្តនីតិវិធី ហើយនឹងអាចអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះ។
សូមជម្រាថា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) បានកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៨ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


