Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានី រួមជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងសិក្សាប្រព័ន្ធលូថ្មីបន្ថែម ដើម្បីបញ្ចៀសការជនលិច

បានផុស

នៅ

លោក ឯក ឃុនដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ រួមដំណើរជាមួយលោក ថេង សុថុល អភិបាល ខណ្ឌ៧មករា បានអញ្ជើញចុះត្រួតពិនិត្យ ដើម្បីស្វែងរកបណ្តាញលូចាស់ ស្ដារប្រព័ន្ធលូ និង សិក្សាបន្ថែមប្រព័ន្ធលូថ្មីដើម្បីបញ្ជៀសនូវការជនលិចនៅរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែល លោកអភិបាលរង រាជធានីភ្នំពេញ រួមនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានពិនិត្យសិក្សានៅកន្លែងដាក់ប្រព័ន្ធលូបង្ហូរទឹកបន្ថែម នៅចំណុចស្ដុប ផ្សារដេប៉ូ តាមបណ្តោយផ្លូវលេខ ២១៥កែង១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងរៀបចំផែនការស្តារ និងកែលម្អប្រព័ន្ធលូចាស់ឡើងវិញ ឱ្យមានដំណើរការល្អ សំដៅរំដោះមុខទឹក និងបញ្ចៀសការលិចលង់នារដូវវស្សា។ ជាពិសេសនៅតាមបណ្តោយផ្លូវលេខ២១៥ ចំណុចស្តុបផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ព្រំប្រទល់សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ តែងតែជន់លិចពេលមានភ្លៀងធ្លាក់ម្ដង ដូច្នេះដើម្បីកាត់បន្ថយការជន់លិច រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងឲ្យជំនាញ ដាក់ប្រព័ន្ធលូកាត់ទទឹងផ្លូវលេខ២១៥ (មហាវិថីនេរុហ៍) បញ្ជូនទឹកហូបានលឿនជាងមុន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទាក់ទងកិច្ចការងារស្តារប្រព័ន្ធលូនេះដែរ បច្ចុប្បន្ន ក្រុមការងារប្រើប្រាស់រថយន្តចំនួន១២គ្រឿង ដោយបែងចែងជា៥ក្រុមធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ សម្រាប់ការងារនេះដែរ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចប់ការងារនៅខណ្ឌដូនពេញនខណ្ឌចំការមន នឹងបានកំពុងបន្តទៅខណ្ឌចំនួន៣ទៀត នោះគឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងបញ្ចប់នៅខណ្ឌទួលគោក។  

ការចុះពិនិត្យនេះ គោលបំណងរៀបចំផែនការស្តារ និងកែលម្អប្រព័ន្ធលូចាស់ អោយមានដំណើរការល្អឡើងវិញ ដើម្បីរំដោះទឹក និងបញ្ចៀសការលិចលង់នារដូវវស្សា ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម