កីឡា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ អំឡុងខែសីហា ២០២៦
សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ នេះអំឡុងខែសីហា ឆាប់ៗខាងមុខដោយមាន ៧ប្រទេសចូលរួមប្រកួតប្រជែងមេដាយ។

សេចក្ដីប្រកាស
នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាវាយសីកម្ពុជា នៅអំឡុងថ្ងៃទី១៥ ដល់ ២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ ឯពហុកីឡដ្ឋានមរតកតេជោ។
ការប្រកួតនេះនឹងមាន ៧ប្រទេសចូលរួមដូចជា ព្រុយណេ ឡាវ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត វៀតណាម និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតនេះមានលើប្រភេទអាយុ U-16 U-19 និង U-23។ ក្នុងនាមសហព័ន្ធកីឡាវាយសីកម្ពុជា អំពាវនាវដល់សាធារណៈជនទាំងអស់ដែលស្រឡាញ់ចូលចិត្តវិស័យកីឡាសូមចូលរួមទស្សនាលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ៕


ប្រទេសដែលនឹងចូលរួម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


