ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់
ប្រទេសអារ៉ាប់រួម (UAE) បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា ខ្លួនបានផ្ទេរប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការវាយប្រហារមកលើប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ។
ការចេញមុខបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនបានលេចឡើងកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ថា ប្រទេសអារ៉ាប់រួម បានផ្ទេរប្រាក់យ៉ាងហោចណាស់ ៣ ពាន់លានដុល្លារអាមេរិកទៅឲ្យអ៊ីរ៉ង់។

ក្រសួងការបរទេសអារ៉ាប់រួម បានបញ្ជាក់អះអាងថា «ការចោទប្រកាន់ទាំងនេះ គឺមិនពិតទាំងស្រុង និងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ ដោយសង្កត់ធ្ងន់ថា គ្មានមូលនិធិបង្កករបស់អ៊ីរ៉ង់ណាមួយ ត្រូវបានបញ្ចេញ ផ្ទេរ ឬសម្របសម្រួលតាមរយៈអារ៉ាប់រួម នោះឡើយ»។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសអារ៉ាប់រួម ក៏បានអំពាវនាវដល់បណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបង្កើន «ភាពត្រឹមត្រូវ» ដោយត្រូវពឹងផ្អែកលើប្រភពផ្លូវការ និងចៀសវាងការចុះផ្សាយ ឬចែកចាយព័ត៌មានដែល មិនទាន់បានផ្ទៀងផ្ទាត់ និងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការស្រង់សម្តីពីប្រភពក្នុងតំបន់ចំនួនពីរ បានរាយការណ៍ថា ប្រទេសអារ៉ាប់រួម បានយល់ព្រមបញ្ចេញថវិកាសរុបចំនួន ១០ ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់។ ដោយឡែក ប្រភពចំនួនពីរផ្សេងទៀត បានប្រាប់ Reuters ថា ទំហំទឹកប្រាក់ពិតប្រាកដនៅក្នុងកិច្ចព្រមព្រៀងនេះ គឺអាចមានចំនួនជិតដល់ទៅ ២០ ពាន់លានដុល្លារឯណោះ។
ប្រភពមួយដែលដឹងឮពីកិច្ចព្រមព្រៀងនេះ បានប្រាប់ Reuters បន្ថែមទៀតថា ទឹកប្រាក់ទាំងនេះនឹងត្រូវបើកផ្តល់ទៅឲ្យខាងអ៊ីរ៉ង់ ហើយជាថ្នូរមកវិញ ប្រទេសអ៊ីរ៉ង់នឹងបញ្ឈប់រាល់ការវាយប្រហារលើទឹកដីអារ៉ាប់រួម ដោយប្រើប្រាស់គ្រាប់មីស៊ីល និងដ្រូន ។
កាលពីដើមសប្តាហ៍នេះ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ក្រុមមន្ត្រីជាន់ខ្ពស់របស់អារ៉ាប់រួម បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមន្ត្រីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានមកបំពេញទស្សនកិច្ចនៅអារ៉ាប់រួម កាលពីលើកមុន ដើម្បីពិភាក្សាគ្នាទៅលើការរៀបចំកិច្ចព្រមព្រៀង ដែលអាចកើតមានឡើងទាំងនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


