ព័ត៌មានជាតិ
អត្រាការបរិច្ចាគឈាមជំនួសនៅកម្ពុជា នៅតែមានកម្រិតខ្ពស់រហូតដល់ទៅជិត ៨០% នៅទូទាំងប្រទេស
ទោះបីជាចលនានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មានសន្ទុះគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែអត្រានៃការបរិច្ចាគឈាមជំនួសដោយ ក្រុមគ្រួសារអ្នកជំងឺនៅទូទាំងប្រទេសនៅតែមានកម្រិតខ្ពស់រហូតដល់ទៅជិត ៨០%។

នៅក្នុងកម្មវិធី ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទ៖ “មួយដំណក់ នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាមសង្គ្រោះជីវិត” លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម
បានមានប្រសសន៍ថា បច្ចុប្បន្ននេះ នៅកម្ពុជាចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រៃមានប្រមាណជាង២០% ប៉ុណ្ណោះ ខណៈអត្រានៃការបរិច្ចាគឈាមជំនួសដោយក្រុមគ្រួសារធ្នកជំងឺនៅតែមានកម្រិតខ្ពស់រហូតដល់ទៅជិត៨០% ដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុលដាក់ និងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានសកម្មនិងផុលផុសបន្ថែមទៀត។

លោកវេជ្ជបណ្ឌិតបានលើកឡើងថា ជាក់ស្តែងក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានអំណោយឈាមទូទាំងប្រទេសសរុបចំនួន ៧៨,៣៩៣ប្លោក ក្នុងនោះ ចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រៃមាន ២០.៧% ស្មើនឹង ១៦,២៤៦ប្លោកនៃអំណោយឈាម ទូទាំងប្រទេស ហើយបានចែកចាយប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន មានចំនួន៨៩,៨២៣ប្លោក។
លោកវេជ្ជបណ្ឌិតបានបន្តថា «ផ្អែកលើទិន្នន័យខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ថា តម្រូវការឈាមដើម្បីសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា គឺមានការកើនឡើងជារៀងរាល់ថ្ងៃ។ ទោះបីជាចលនានៃការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តមានសន្ទុះគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែអត្រានៃការបរិច្ចាគឈាមជំនួសដោយ ក្រុមគ្រួសារអ្នកជំងឺ នៅតែមានកម្រិតខ្ពស់រហូតដល់ទៅជិត ៨០%»។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា « ហេតុដូច្នេះហើយ ទើបយើងខ្ញុំជានិច្ចកាលតែងតែធ្វើការអំពាវនាវយ៉ាងទទូចសូមកុំរង់ចាំដល់ពេល មានតម្រូវការឈាមផ្ទាល់ខ្លួន ឬសមាជិកគ្រួសារ ទើបយើងចាប់ផ្តើមធ្វើការបរិច្ចាគឈាមនោះឡើយ។ យើងត្រូវរួមគ្នាកែប្រែទម្លាប់នេះ ដោយងាកមកចូលរួមក្នុងចលនាផ្តល់ឈាមដោយស្ម័គ្រចិត្តឱ្យបាន ទៀងទាត់ និងជាប្រចាំ ដើម្បីធានាបាននូវ សុវត្ថិភាព សមភាព និង ស្ថេរភាព នៃស្តុកឈាមជាតិ»។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា«ឈាមតែមួយដំណក់ដែលកើតចេញពីទឹកចិត្តសប្បុរសពិតប្រាកដ គឺពិត ជាមានតម្លៃមហាសាល រកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការប្តូរយកអាយុជីវិតរបស់ប្រជាពលរដ្ឋយើងត្រឡប់មកវិញពីសេចក្តីស្លាប់។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមកត់ត្រាទុកនូវរាល់វីរភាព និងសកម្មភាព មនុស្សធម៌គ្រប់បែបយ៉ាងរបស់លោកអ្នក ហើយសូមថ្លែងអំណរគុណជាអនេកប្បការ ចំពោះការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃនាពេលនេះ»។
គួរបញ្ជាក់ថាក្នុងឆ្នាំ២០២៥កម្ពុជាទទួលបានអំណោយឈាមចំនួន ១៩៥ ១៧៥ ប្លោក កើនឡើង១៧,២៧% ធៀបទៅនឹងឆ្នាំ២០២៤។ក្នុងនោះចំនួនការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃមាន៦៤០១១ប្លោកស្មើនឹង៣២.៨%នៃអំណោយឈាមនៅទូទាំងប្រទេស។ ចំពោះការផ្គត់ផ្គង់ឈាម និងសមាសភាពឈាមមានចំនួន ២១២ ៤២៨ ប្លោក កើនឡើង ១៨,៤៥% ធៀបទៅនឹងឆ្នាំ២០២៤៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


