ព័ត៌មានជាតិ
យុវជនសាសនាគ្រឹស្តប្រមាណ ៦០នាក់ បរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ជួយសង្គ្រោះជីវិតអ្នកជំងឺ
យុវជនសាសនាគ្រឹស្តប្រមាណ ៦០នាក់ បានរួមគ្នាចូលរួមកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ មនុស្សធម៌ និងជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។ ការបរិច្ចាគឈាមត្រូវបានចាត់ទុកថាជាទង្វើដ៏មានតម្លៃ ព្រោះឈាមមួយប្លោកអាចជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់ និងជួយបំពេញតម្រូវការឈាមសម្រាប់ការព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យ។

លោក ហ៊ុ កុសល អ្នកតំណាងសាខាសមាគមផ្សព្វផ្សាយពិភពលោក (ពួកជំនុំនៃព្រះ) ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ សមាជិកសមាគមផ្សព្វផ្សាយពិភពលោក (ពួកជំនុំនៃព្រះ) មកពីខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តរតនគិរី សរុបប្រមាណ ៦០នាក់ បាននាំគ្នាចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បីផ្តល់ក្តីស្រឡាញ់ និងជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។
លោកបានបញ្ជាក់ថា ការរួមគ្នាចូលរួមកម្មវិធីបរិច្ចាគឈាមនេះ ក៏ធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី៦២ នៃការបង្កើតពួកជំនុំនៃព្រះផងដែរ។

លោកបន្ថែមថា ការបរិច្ចាគឈាមមិនត្រឹមតែជាការផ្តល់ជំនួយដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីក្តីស្រឡាញ់ មេត្តាករុណា និងការយកចិត្តទុកដាក់ចំពោះមនុស្សជាតិ ស្របតាមគោលការណ៍នៃការរស់នៅក្នុងសង្គមដែលប្រកបដោយសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សកម្មភាពខាងលើក៏បានបង្ហាញពីស្មារតីទទួលខុសត្រូវចំពោះសង្គម ការចែករំលែក និងសាមគ្គីភាពរបស់យុវជន ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីរួមចំណែកបំពេញតម្រូវការឈាមសម្រាប់ការព្យាបាលអ្នកជំងឺ និងករណីសង្គ្រោះបន្ទាន់ផ្សេងៗ។

លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានសម្តែងការកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់យុវជនទាំងអស់ និងបានអំពាវនាវឱ្យសាធារណជនបន្តចូលរួមបរិច្ចាគឈាមឱ្យបានកាន់តែច្រើន ដើម្បីធានាថាមានស្តុកឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺនៅពេលចាំបាច់។
លោកបានគូសបញ្ជាក់ថា៖ «សកម្មភាពមនុស្សធម៌នេះ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជន និងសហគមន៍ទូទៅ ក្នុងការចូលរួមធ្វើអំពើល្អ និងរួមគ្នាកសាងសង្គមដែលពោរពេញដោយក្តីស្រឡាញ់ សាមគ្គីភាព និងការចែករំលែក»៕
អត្ថបទ៖រៀម សុខហេង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


