Connect with us

ព័ត៌មានជាតិ

ឈ្នះជើងឯកអាស៊ី-ប៉ាស៊ីហ្វិក! យុវជនកម្ពុជា ៣រូប ត្រៀមបន្តប្រកួតកម្រិតថ្នាក់ពិភពលោកនៅហ្វីលីពីន នាពេលខាងមុខ

បានផុស

នៅ

ក្រោយដណ្តើមបានពានរង្វាន់ជើងឯក ការប្រកួតជជែកដេញដោលភាសាអង់គ្លេស (English Debating Championship) ក្នុងព្រឹត្តិការណ៍ JCI Asia-Pacific Conference 2026 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Niigata ប្រទេសជប៉ុន យុវជនកម្ពុជា ៣រូប នឹងបន្តបេសកកម្មដ៏សំខាន់មួយទៀត ដោយត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់សកល JCI World Congress 2026 ដែលគ្រោងរៀបចំឡើងនៅទីក្រុង Clark ប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីឈ្នះជើងឯកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រុមជយលាភីកម្ពុជា រួមមាន កញ្ញា ស្លេះ រីយ៉ាន (Ms. Sleh Ryan) លោក ស៊ាង ធានសឹង (Mr. Seang Theansoeng) និងកញ្ញា អ៊ុង ខេមរា បរមីច័ន្ទ (Ms. Ung Khemara Bormeychan) នឹងតំណាងឱ្យតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក ក្នុងព្រឹត្តិការណ៍ JCI World Congress 2026 ដែលនឹងរៀបចំឡើងនៅទីក្រុង Clark ប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

តួយ៉ាងជ័យជម្នះនេះ បានកើតឡើងបន្ទាប់ពីក្រុមតំណាងកម្ពុជា អាចយកឈ្នះលើក្រុមប្រកួតមកពីប្រទេសថៃ ម៉ាឡេស៊ី និងម៉ុងហ្គោលី ដែលជាសមិទ្ធផលដ៏ធំមួយ និងជាមោទនភាពសម្រាប់ប្រទេសជាតិ។

បើតាម JCI World ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ នឹងប្រមូលផ្តុំអ្នកដឹកនាំវ័យក្មេងមកពីជាង ១២០ប្រទេស ដើម្បីចូលរួមក្នុងសកម្មភាពជាច្រើន រួមមានការពង្រឹងភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរបទពិសោធរវាងអ្នកបង្កើតការផ្លាស់ប្តូរ (Changemakers) វគ្គបណ្តុះបណ្តាល ការប្រកួតជជែកដេញដោល និងការនិយាយជាសាធារណៈ។

ជាមួយគ្នានេះ JCI Cambodia ក៏បានសម្តែងការអបអរសាទរចំពោះក្រុមតំណាងកម្ពុជា ដែលបានឈ្នះជើងឯកក្នុងការប្រកួត English Debating Championship ដោយបង្ហាញពីសមត្ថភាពក្នុងការរៀបចំអំណះអំណាង ការគិតវិភាគ និងការបង្ហាញមតិយ៉ាងច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីគុណភាពនៃការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងការទំនាក់ទំនងនៅក្នុងសហគមន៍ JCI ។

សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់កិត្យានុភាពជាតិ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបន្តអភិវឌ្ឍខ្លួន និងស្វែងរកភាពជោគជ័យនៅលើឆាកពិភពលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម