ព័ត៌មានជាតិ
សាលាតិចណូ ជាគ្រឹះស្ថានឧត្តមសិក្សាវិស្វកម្មចំណាស់ជាងគេនៅកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia – ITC) ដែលគេនិយមហៅថា សាលាតិចណូ (Techno) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយ ដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា។ វិទ្យាស្ថានបាន ផ្តល់ការបណ្តុះបណ្តាល លើផ្នែកវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានទីតាំង ស្ថិតនៅមហាវិថី សហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសៀវភៅ «សំណង់កម្ពុជា ស្ថាបត្យកម្មខ្មែរសម័យថ្មី ១៩៥៣-១៩៧០» វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានឈ្មោះដើមថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពខ្មែរ-សូវៀត។ វិទ្យាស្ថាននេះ បានបើកការសាងសង់ក្នុងឆ្នាំ១៩៦២ និងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ១៩៦៤ ដែលរចនាដោយក្រុមជនជាតិសូវៀយមកពីក្រុងមូស្កូ ដឹកនាំដោយស្រ្តីមិនស្គាល់ឈ្មោះម្នាក់ និងទទួលការសាងសង់ដោយក្រុមហ៊ុនកម្ពុជាមួយ ត្រួតពិនិត្យដោយក្រុមវិស្វករខ្មែរ និងសូវៀតមួយក្រុម។ អគារទាំងមូលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៦៤ ក្រោមព្រះរាជធិបតីភាពសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។
ក្នុងអំឡុងឆ្នាំ ១៩៦៤-១៩៧៥ វិទ្យាស្ថាន បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងវិស័យបច្ចេកទេស និងវិស្វកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេស។ ប៉ុន្តែក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) វិទ្យាស្ថានត្រូវបានបិទដំណើរការ ហើយសកម្មភាពអប់រំត្រូវបានផ្អាកទាំងស្រុង។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម វិទ្យាស្ថានត្រូវបានបើកដំណើរការឡើងវិញនៅឆ្នាំ១៩៨០ ដោយមានការគាំទ្រពីសហភាពសូវៀត។ នៅដំណាក់កាលនេះ ការបង្រៀន និងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសត្រូវបានស្តារឡើងវិញ ដើម្បីជួយកសាងប្រទេសក្រោយសង្គ្រាម។

នៅឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំងបានចុះកិច្ចព្រមព្រៀងស្តារ និងអភិវឌ្ឍវិទ្យាស្ថានឡើងវិញ ហើយបានប្តូរឈ្មោះមកជា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» (Institut de Technologie du Cambodge – ITC) ដែលជាឈ្មោះប្រើរហូតមកដល់សព្វថ្ងៃ។ ពីឆ្នាំ ១៩៩៣ ដល់ ២០០៤ វិទ្យាស្ថានទទួលបានការគាំទ្រយ៉ាងសំខាន់ពីប្រទេសបារាំង និងអង្គការអន្តរជាតិជាច្រើន។
គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានអាយុកាលជាង ៦០ឆ្នាំហើយ។ តាមប្រភពពីវិទ្យាស្ថាន ក្នុងរយៈពេលជាង ៦ទសវត្សរ៍នេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាលវិស្វករ និងអ្នកបច្ចេកទេសច្រើនជាង ១៥ ០០០នាក់ ហើយពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការ ស្ថាបនា និងអភិវឌ្ឍន៍រសដ្ឋកិច្ច និងសង្គមកម្ពុជា។ សព្វថ្ងៃ វិទ្យាស្ថានបាននិងកំពុងធ្វើការបណ្តុះ បណ្តាលកម្រិកបណ្ឌិតវិស្វកម្ម បរិញ្ញាបត្រជាន់ខ្ពស់វិស្វកម្ម វិស្វករ និងបរិញ្ញាបត្ររងវិស្វកម្ម។

ដើម្បីរួម ចំណែកលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ ចំណូលខ្ពស់នៅឆ្នាំ ២០៥០ វិទ្យាស្ថានក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត ១០ឆ្នាំ ២០២១-២០៣០ ដើម្បី ពង្រឹង និងពង្រីកបន្ថែមទៀតលើគុណភាពនៃ ការបណ្តុះបណ្ដាល និងស្រាវជ្រាវនវានុវត្តន៍ប្រកបដោយ ឧត្តមភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ឋ មន្ទីរពិសោធន៍ និងសម្ភាររូបវន្តដើម្បីឆ្លើយកប តាមការ អភិវឌ្ឍន៍នៃឧស្សាហកម្មកម្ពុជាឆ្ពោះទៅបដិវត្តឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលប្រកបដោយភាព ប្រកួកប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕

ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


