ព័ត៌មានជាតិ
កម្ពុជាបេ្តជ្ញាចិត្តសម្រេចឱ្យបានគោលដៅចាកចេញពីក្រុមប្រទេសក្រីក្រត្រឹមឆ្នាំ២០២៩
កម្ពុជាលើកឡើងជាថ្មីពីការប្ដេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ដោយបានត្រៀមលក្ខណៈរួចរាល់ ដើម្បីបោះជំហានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាបុរីញូយ៉ក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការចាកចេញនេះដោយរលូន និងប្រកបដោយចីរភាព។
ដើម្បីសម្រេចគោលដៅនេះ លោក បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការ និងគោលនយោបាយជាតិ ដើម្បីគាំទ្រដល់អន្តរកាលនេះ រួមទាំងការបង្កើតឡើងគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

លោកក៏បានអំពាវនាវឱ្យមានសាមគ្គីភាពអន្ដរជាតិជាថ្មី និងភាពជាដៃគូកាន់តែរឹងមាំ ពិសេសចំពោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ភាពធន់នឹងអាកាសធាតុ និងការគាំទ្រដល់អន្តរកាលដោយរលូន។
គួរជម្រាបថា កម្ពុជាបានត្រៀមខ្លួនក្នុងការបោះជំហានចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន កាលពីចុងឆ្នាំ២០២៤ ដោយសម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងអំឡុងពេល៥ឆ្នាំ។

ការចាកចេញពីក្រុមប្រទេសក្រីក្រនេះមិនត្រឹមតែជាសមិទ្ធផលជាតិប៉ុណ្ណោះទេ តែថែមទាំងជាតំណាងឱ្យភាពជោគជ័យរួមនៃសាមគ្គីភាព និងភាពជាដៃគូសកលដូចបានចារឹកទុកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មិនត្រឹមតែប៉ុណ្ណោះ ការចាកចេញនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីឯករាជ្យភាពរបស់កម្ពុជាក្នុងការកសាងប្រទេស តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏រឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងធនធានមនុស្ស និងការចូលរួមកាន់តែស៊ីជម្រៅជាមួយភាពជាដៃគូក្នុងតំបន់ និងពិភពលោក៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


