ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ពព្រមានមន្ត្រីកុំឱ្យកាងក្នុងបទល្មើសនេសាទ ខណៈកម្លាំងត្រូវបង្កើនការបង្ក្រាប
អគ្គមេបញ្ជាការកងទ័ព នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាថ្ងៃចន្ទនេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅលើផ្ទៃបឹងទន្លេសាប តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។ ពីកិច្ចប្រជុំនេះ លោកអគ្គមេបញ្ជាការ បានព្រមានចំពោះមន្ត្រី ក៏ដូចជាអាជ្ញាធរមូលដ្ឋានកុំឱ្យជាប់ពាក់ព័ន្ធជាមួយជនល្មើសនៅក្នុងបទល្មើសនេះឱ្យសោះ។

លោកសង្កត់ធ្ងន់ថា មិនត្រូវឱ្យមានការពាក់ព័ន្ធ ឬកិច្ចការពារពីសំណាក់មន្ត្រីអាជ្ញាធរ ឬកងកម្លាំងណាម្នាក់ជាមួយជនល្មើសឡើយ ដោយព្រមានថា បើរកឃើញមានការកាង ឬឃុបឃិត នឹងត្រូវអនុវត្តវិន័យកងទ័ព ជាមួយនឹងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។ ចំពោះឧបករណ៍នេសាទខុសច្បាប់មួយចំនួន ដែលរឹបអូសបានពីការបង្ក្រាប លោក ថា ត្រូវបំផ្លាញចោលភ្លាម ដោយមិនត្រូវយកបម្រើឱ្យបេសកកម្មបង្ក្រាបនោះទេ។

យោងតាមរបាយការណ៍ ក្នុងរយៈពេល១៨ខែមកនេះ កងកម្លាំងចម្រុះដែលដឹកនាំមានយោធា ក្រោមកិច្ចសហការពីអាជ្ញាធរដែនដី បានចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តជុំវិញបឹងទន្លេសាប ដែលក្នុងនោះបានឃាត់ខ្លួនជនល្មើស ដកហូត និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណី។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ អាជ្ញាធរខេត្តទាំង៥ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មលើកិច្ចការពារធនធានធម្មជាតិ និងមច្ឆជាតិដ៏មានតម្លៃរបស់ជាតិប្រកបដោយជោគជ័យ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនេះឱ្យកាន់តែរឹងមាំថែមទៀត នាយឧត្ដមសេនីយ៍ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបន្តគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទត្រី ព្រៃឈើ និងទន្ទ្រានដី ដោយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវរួមគ្នាស្រាវជ្រាវបង្ក្រាបបទល្មើស កសាងសំណុំរឿង បញ្ជូនជនល្មើសទៅផ្ដន្ទាទោសតាមច្បាប់។
ទន្ទឹមនឹងការបង្ក្រាប លោក ថា ត្រូវមានការអប់រំឱ្យប្រជាពលរដ្ឋយល់អំពីច្បាប់ស្ដីពីជលផលដើម្បីឱ្យពួកគាត់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស ហើយត្រូវបន្តស្រាវជ្រាវដកហូតឧបករណ៍នេសាទខុសច្បាប់។

គួរកត់សម្គាល់ថា កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់លោកនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តក្នុងភូមិសាស្ត្រជុំវិញបឹងទន្លេសាប មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្តក្នុងការអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាទ ជាពិសេសការរួមគ្នាពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


