Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ឯកជន​និង​រដ្ឋ​រួម​គ្នាពង្រឹង​សមត្ថភាព​ក្នុង​ការ​ផលិត

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញ​ដល់​វិស័យ​ឯកជន និង​រដ្ឋ​រួម​គ្នា​ពង្រឹង​សមត្ថភាព​នៃ​ការ​ផលិត ដោយ​ថា​វា​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​ទៅ​លើ​សុខភាព និង​ការ​ផលិត​របស់​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ធិបតី​បាន​លើក​ឡើង​ក្នុង​ពិធីសំណេះសំណាលសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​រដ្ឋ​ចង់​ជំរុញ​ដល់​ការ​ផលិត​ និង​គាំទ្រ​ផលិត​ផល​ក្នុងស្រុក​ តែ​ក៏​ត្រូវ​ការ​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ​ ដោយ​ត្រូវ​មាន​វិធាន​ការ​ត្រួត​ពិនិត្យ​លើ​សង្វាក់​ផលិត​កម្ម និង​ស្ដង់​ដារ​របស់​ខ្លួន​ផងដែរ​។

សម្ដេច​ថា រដ្ឋ​នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​វិស័យ​ឯក​ជន​ តែ​បើ​វិស័យ​ឯក​ជន​មាន​វិធាន​ការ​ត្រួត​ពិនិត្យ​ខ្លួន​ឯង​ រដ្ឋ​មិន​ពិបាក​ដាក់​វិធានការ​ចាប់​ទេ ហើយ​ឯក​ជន​ក៏​មិន​បារម្ភ​ពី​បញ្ហា​ដែរ​។


សម្ដេច​ជំរុញ​ធ្វើ​យ៉ាងណា​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​ពលរដ្ឋ​ និង​សមត្ថភាព​ក្នុង​ការ​ផលិត​របស់​ជាតិ​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម