សេដ្ឋកិច្ច
កម្ពុជា ចាំបាច់ពង្រឹងសមត្ថភាពផលិត កសាងខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងពាណិជ្ជ កម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កម្ពុជាក៏មិនអាចគេចផុតពីផលប៉ះពាល់ទាំងនេះបានឡើយ។

សារលិខិតរបស់សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងឱកាសប្រារព្ធទិវាជាតិ សហគ្រាស ធុនមីក្រូ តូច និងមធ្យម (SME) លើកទី៣ នៅថ្ងៃទី ២៧ មិថុនា ២០២៦ បញ្ជាក់ថា បញ្ហាព្រំដែន និងភាពតានតឹង ដែលបង្កឡើងដោយប្រទេសជិតខាងបង្ហាញថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក កសាងខ្សែច្រវាក់ ផ្គត់ផ្គង់ និងពង្រីកទីផ្សារសម្រាប់សហគ្រាសក្នុងស្រុក។
សហគ្រាស ធុនតូច និងមធ្យម មិនត្រឹមតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ ពង្រឹងសន្តិសុខសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់របស់ប្រទេស។
រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។
គោលនយោបាយ និងយន្តការជាច្រើនត្រូវបានដាក់ចេញ ដើម្បីគាំទ្រដល់ SME ដូចជា យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញ SME ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូច និងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម ពីការផលិតរហូតដល់ទីផ្សារដោយមានយន្តការគាំទ្រដូចជា សហគ្រិនខ្មែរ និងគេហទំព័រ KhmerSME ជាដើម។

គ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិកំពុងកែលម្អ និងពង្រឹងការផ្តល់សេវាសាធារ ណៈឱ្យបានកាន់តែល្អ ងាយស្រួល និងលឿនរហ័សដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល និងអនុវត្តនូវគម្រោងនានាដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។
ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង«ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យ ស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
ការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មក្នុងស្រុកគឺជាការចូលរួមកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ ហើយមិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិនិងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំងញើសឈាម ចំណេះដឹង និងនវានុវត្តន៍របស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងធនធានមនុស្ស។
ទន្ទឹមនឹងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ត្រូវតែបន្តពង្រឹង និងពង្រីកខ្លួនឯងផងដែរ។
ការកែលម្អគុណភាពផលិតផលនិងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍម៉ាកសញ្ញា និងការគ្រប់គ្រងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈគឺជាគន្លឹះសំខាន់សម្រាប់ការចូលទៅកាន់ទីផ្សារថ្មីៗ និងការប្រកួតប្រជែងប្រកបដោយចីរភាព។ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវចាប់យកភាពស្របច្បាប់ “អនុលោមភាព និង “ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ” ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផលិតផល និងការចូលទីផ្សារ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផល មាត្រាសាស្ត្រ ដើម្បីធានារង្វាស់រង្វាល់ត្រឹមត្រូវនិងភាពជឿជាក់ ការវាយតម្លៃអនុលោមភាព ដើម្បីបញ្ជាក់ថា ផលិតផលអនុលោមតាមតម្រូវការទីផ្សារ និងមន្ទីរពិសោធន៍ជាតិ ដើម្បីគាំទ្រការធ្វើតេស្ត និងបញ្ជាក់គុណភាពផលិតផល។
ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិគឺជាស្ពានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការឆ្លើយតបទៅនឹងរបាំងបច្ចេកទេសពាណិជ្ជកម្មនិងបើកផ្លូវឱ្យផលិតផលកម្ពុជាចូលទៅកាន់ ទីផ្សារតំបន់និងពិភពលោកប្រកបដោយទំនុកចិត្ត។
ការប្តេជ្ញាចិត្តនិងការវិនិយោគ ដើម្បីភាពយូរអង្វែងនៃ អាជីវកម្ម ព្រមទាំងការផ្តោតយកចិត្តទុកដាក់លើសុវត្ថិភាព សុខុមាលភាព និងគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ គឺជាគន្លឹះ ដែលនាំឱ្យសេដ្ឋកិច្ចជាតិយើងឈរជើងរឹងមាំនិងជោគជ័យ។
សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី៣ មិនត្រឹមតែជាវេទិកា ដើម្បីបង្ហាញ ផលិតផល សេវាកម្ម និងសមត្ថភាពរបស់សហគ្រាសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ «សាងស្ពាន» រវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីរួមគ្នាជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជាឱ្យក្លាយជាកម្លាំងដ៏រឹងមាំក្នុងខ្សែច្រវាក់តម្លៃជាតិ តំបន់ និងសកលលោក។
ស្តង់ដា អនុលោមភាព និងទីផ្សារគឺជាគន្លឹះសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ក្នុងការឈានទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងការត្រៀមខ្លួនសម្រាប់អនាគត។
រាជរដ្ឋាភិបាលសង្ឃឹមថា អង្គភាពសេដ្ឋកិច្ចនេះ នឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត ដើម្បីធានានូវស័ក្តិសិទ្ធិភាព គោលនយោបាយជាតិក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


