ព័ត៌មានជាតិ
អ្នកតាមដានយល់ថាកម្ពុជាកំពុងបង្ហាញពិភពលោកអំពីភាពអព្យាក្រឹត្យក្នុងទំនាក់ទំនងអន្តរជាតិ
អ្នកតាមដានមើលឃើញថាកម្ពុជាកំពុងធ្វើនយោបាយដែលរក្សានូវភាពអព្យាក្រឹត្យនៃទំនាក់ទំនងការបរទេស ដោយបានបោះដៃទំនាក់ទំនងទាំងលោកខាងកើត និងលោកខាងលិច។ អ្នកតាមដានយល់ថាទំនាក់ទំនងបែបនេះអាចទាញប្រយោជន៍មកកម្ពុជាបានច្រើនទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា និងបច្ចេកវិទ្យា។

ការកត់សម្គាល់នេះគឺធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោកស្រី Alone Fisher-Kamm នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
អ្នកស្រាវជ្រាវសង្គម សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជានិងអ៊ីស្រាអែលបានបង្ហាញភាពវិជ្ជមានច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលកម្ពុជាកំពុងបង្ហាញពីអព្យាក្រឹត្យភាពប៉ូលនយោបាយរបស់ខ្លួនក្នុងពិភពលោក។
លោកថា៖ «បានបង្ហាញពីការធ្វើពិពិធកម្មរបស់កម្ពុជា បង្ហាញនូវតុល្យភាពនៃទំនាក់ទំនង គោលនយោបាយពង្រីកមិត្តមិនបង្កើតសត្រូវជាមួយនឹងបណ្ដាប្រទេសនានាក្នុងពិភពលោក។ នេះបង្ហាញពីតុល្យភាពបង្ហាញអំពីអព្យាក្រឹតភាពរបស់កម្ពុជាក្នុងទំនាក់ទំនងភូមិសាស្ត្រនយោបាយទាំងអស់ក្នុងពិភពលោក»។

កាលពីថ្ងៃទី២៣ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកកលោកស្រី Alone Fisher-Kamm ដោយភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជំនួបជាមួយសម្ព័ន្ធមិត្តអាមេរិកនេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសម្ដេចធិបតីអញ្ជើញត្រលប់ពីទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី និងបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅទីនោះ។
អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិលោកបណ្ឌិត ញិល រដ្ឋា បានឱ្យដឹងថា ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីរុស្ស៊ីកាលពីពេលថ្មីនេះជាការបង្ហាញថាកម្ពុជាមិនបណ្ដោយឱ្យសម្ពាធពីបរទេសមកកំណត់ទំនាក់ទំនងការទូតរបស់ខ្លួនឡើយ ហើយនៅតែបន្តយុទ្ធសាស្ត្រតុល្យភាពរវាងមហាអំណាចទាំងអស់។
ទំនាក់ទំនងកម្ពុជា និងអ៊ីស្រាអែលចាប់ផ្ដើមនៅឆ្នាំ១៩៦០ នឹងបានស្អិតរមួតខ្លាំងនៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងពេលដែលកម្ពុជាដឹកនាំក្រោមរបបសាធារណរដ្ឋខ្មែរ។ យ៉ាងណាក្ដីទំនាក់ទំនងបានផ្ដាច់ និងឃ្លាតឆ្ងាយពីគ្នាក្រោយការគ្រប់គ្រងរបស់ខ្មែរក្រហមមក។ ទោះជាយ៉ាងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ខិតជិតគ្នាវិញ ដោយអ៊ីស្រាអែលបានទទួលយកនិស្សិតកសិកម្មកម្ពុជាជាច្រើននាក់ជារៀងរាល់ឆ្នាំដើម្បីចុះកម្មសិក្សា និងផ្ដល់ជំនួយបច្ចេកទេសលើវិស័យមួយចំនួនដល់កម្ពុជាផងដែរ។

អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថាទំនាក់ទំនងកម្ពុជា និងអ៊ីស្រាអែលថ្មីៗនេះមានទំនាក់ទំនងល្អជាងពេលកន្លងទៅ។ លោកថានេះជាការពិពិធកម្មការទូតរបស់កម្ពុជាកាន់តែទូលំទូលាយគ្រប់តំបន់ទាំងអស់។ លោកបណ្ឌិតយល់ឃើញផងដែរថា ការបង្កើតទំនាក់ទំនងល្អជាមួយអ៊ីស្រាអែលអាចជាផ្លូវឱ្យកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការល្អទាំងបច្ចេកវិទ្យា កសិកម្ម និងយោធាជាមួយប្រទេសនេះផងដែរ។
លោកថា៖ «យើងបានដឹងហើយថា បច្ចេកវិទ្យាអ៊ីស្រាអែលខ្លាំងគ្រប់វិស័យបើយើងផ្ដោតលើបច្ចេកវិទ្យាសព្វាវុធ AI ស្អីៗនេះគឺអ៊ីស្រាអែលខ្លាំងណាស់។ ខ្ញុំយល់ឃើញថានេះជាបញ្ហាសំខាន់ដែលកម្ពុជាគួរតែបានរៀនសូត្រទទួលបច្ចេកវិទ្យា និងរៀនសូត្រ ឬធ្វើកិច្ចសហប្រតិបត្តិការលើវិស័យទាំងអស់នោះទាំងកសិកម្មទំនើប ទាំងបច្ចេកវិទ្យាសព្វាវុធ និងយាយឱ្យចំតែម្ដងនិងបច្ចេកវិទ្យាផ្សេងៗទៀតប្រសិនបើអាចទៅរួច»។

លោកបន្ថែមថា ជំនួបរវាងនាយករដ្ឋមន្ត្រី និងទូតអ៊ីស្រាអែលពេលនេះក៏ជាឱកាសដែលសម្ដេចអាចនិយាយជាមួយតំណាងអ៊ីស្រាអែលទាក់ទងនឹងសកម្មភាពរបស់ថៃដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីស្រាអែលវាយប្រហារកម្ពុជាផងដែរ។
សម្រាប់លោកបណ្ឌិត ជ័យ តិច វិញក៏យល់ឃើញស្រដៀងគ្នានេះផងដែរដោយថា ជារឿងល្អប្រសិនជាកម្ពុជាអាចបង្កើតកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងយោធាជាមួយប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


