ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ប្រកាសប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime2020) ដើម្បីធានាបាននិរន្តរភាព និងសន្តិសុខទិន្នន័យបទល្មើសព្រហ្មទណ្ឌស្ថិតនៅក្នុងនិយាម បណ្ណសារដ្ឋានស្របតាមបច្ចេកវិទ្យាព័ត៌មានវិទ្យា។

យោងតាមសេចក្ដីណែនាំរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១តទៅ អគ្គស្នងការដ្ឋាននគរបាលជាតិបានឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime2020) ដើម្បីពន្លឿនការទាញយកទិន្នន័យបទល្មើសព្រហ្មទណ្ឌចេញពី Database យកទៅប្រើប្រាស់ផ្លូវការក្នុងការវិភាគ វាយតម្លៃអំពីស្ថានភាពបទល្មើសតាមភូមិសាស្ត្រ តាមកាលកំណត់ ព្រមជាមួយនឹងការគ្រប់គ្រងសាវតារជាតិ ជនសង្ស័យ ជនរងគ្រោះ ប្រវត្តិនៃការអនុវត្តទោសរបស់ជនល្មើស ក៏ដូចជាការអនុវត្តដីកាបង្គាប់ប្រកបដោយ ប្រសិទ្ធភាព ជាពិសេសការទាញយកទិន្នន័យទាំងនោះបានគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំទៅដល់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវកំណត់ជាគោលការណ៍សម្រាប់រយៈពេលនៃការបញ្ចូលទិន្នន័យបទល្មើសទៅក្នុងប្រព័ន្ធ អំឡុងពេល ៤៨ម៉ោង បន្ទាប់ពីបទល្មើសបានកើតឡើង និងកំណត់ឱ្យកត់ត្រាទិន្នន័យដីកាបង្គាប់ ចាប់ពីឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំ។
ទន្ទឹមនឹងនេះ ផែនព្រហ្មទណ្ឌ និងផែនសេនាធិការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក៏ត្រូវសហការក្នុងការផ្ដល់ឯកសារ ព័ត៌មាន រូបថត ពាក់ព័ន្ធករណីបទល្មើសតាមទម្រង់ឯកភាពគ្នា ដើម្បីធ្វើជាមូលដ្ឋានក្នុងការបញ្ចូលទិន្នន័យរក្សាទុកក្នុងទិន្នដ្ឋានឱ្យបានទាន់ពេលវេលា។ ក្នុងករណីដែលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពុំមានរូបថតជនសង្ស័យ ឬជនរងគ្រោះ សូមស្នើកិច្ចសហការពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីដោះស្រាយផ្តល់ជូន។
អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ដើម្បីពង្រឹងការសម្ងាត់ផ្ទៃក្នុង និងចៀសវាងទិន្នន័យបទល្មើសបែកធ្លាយចេញទៅក្រៅអង្គភាពផែនសេនាធិការនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តត្រូវធ្វើបច្ចុប្បន្នភាពមន្ត្រីមានសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធក្នុងករណីមានការផ្លាស់ប្ដូរផ្ទេរចេញ ឬមានបទបញ្ជាពីថ្នាក់ដឹកនាំអង្គភាព សូមជូនដំណឹងបន្ទាន់មកប្រធាននាយកដ្ឋានសរុបផែនការដើម្បីពិនិត្យលុបគណនេយ្យនោះចេញពីប្រព័ន្ធ។
អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់ស្នងការនៃស្នងការរដ្ឋាននគរបាលរាជធានីខេត្តត្រូវប្រកាសផ្សព្វផ្សាយអំពីការប្រើប្រាស់ផ្លូវការនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌនេះនឹងណែនាំលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់ក្រុមការងារបញ្ចូលទិន្នន័យឱ្យខិតខំប្រមូលទិន្នន័យបទល្មើសដែលបានកើតឡើងក្នុងដែនសមត្ថកិច្ចរាជធានីខេត្តណាមួយយកមកបញ្ចូលរក្សាទុកក្នុងទិន្នន័យទៅតាមគោលការណ៍កំណត់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


