ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌចំការមន លើកលែងការបង់កម្រៃសេវានីត្យានុកូលកម្មលើឯកសារសំខាន់ៗចំនួន០៣ ជួយកាត់បន្ថយការចំណាយពលរដ្ឋ
សេវាសាធារណៈមួយចំនួនថ្មីបន្ថែមទៀតហើយ ត្រូវបានអាជ្ញាធរនៅថ្នាក់រដ្ឋបាលមូលដ្ឋានលើកលែងការបង់កម្រៃ ដើម្បីសម្រួលដល់ជីវភាពរបស់រស់នៅរបស់ប្រជាពលរដ្ឋ ។

លោក ហេង ច័ន្ទដារ៉ា ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា ៖ ដោយមានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន ការលើកលែងលើសេវាជាច្រើន ដោយមិនមានការបង់កម្រៃ គឺបានអនុវត្តកន្លងមកច្រើនមកហើយ ប៉ុន្តែ០៣សេវា រួមមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ដែលចាប់ផ្តើមអនុវត្តដោយមិនយកកម្រៃថ្មីនេះ គឺយោងតាមកិច្ចប្រជុំវិសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។

លោក ហេង ច័ន្ទដារ៉ា ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌចំការមន
ប្រធានការិយាល័យច្រកចេញចូលតែមួយ បានបន្តទៀតថាដើម្បីកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការរួមចំណែក អនុវត្តកម្មវិធីនយោបាយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជា ការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលគ្រប់អាយុអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាននោះ រដ្ឋបាលខណ្ឌចំការមន បានសម្រេចធ្វើការលើកលែងការបង់កម្រៃសេវានីត្យានុកូលកម្មលើការបញ្ជាក់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ចាប់ពីថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២៦តទៅ


ប្រជាពលរដ្ឋដែលបានមកទទួលសេវា ក៏បានសម្តែងនូវក្តីរីករាយចំពោះការផ្តល់សេវាប្រកបដោយភាពច្បាស់លាស់ លឿនរហ័ស អមជាមួយការអរគុណចំពោះការលើកលែងកម្រៃលើសេវាមួយចំនួន ដែលបានជួយសម្រួលដល់ជីវភាព និងការចំណាយ។ ប្រជាពលរដ្ឋបានបន្តលើកឡើងទៀតថា ក្រៅសេវាបម្រើប្រជាពលរដ្ឋលឿនរហ៍ស និងតម្លាភាព មានមន្រ្តីចាំទទួល ផ្ដល់ព័ត៌មានជាក់លាក់ជូនដល់ពលរដ្ឋ មកទទួលសេវាផងដែរ។


ទាក់ទិននឹងការផ្តល់សេវាសាធារណៈនេះដែរ បច្ចុប្បន្ននេះ នៅតាមការិយាល័យច្រកចេញចូលនៅតាមមូលដ្ឋានខណ្ឌទាំង១៤ ក៏ដូចជាការិយាល័យច្រកចេញចូលរាជធានីភ្នំពេញ ក៏បាននឹងកំពុងដំណើរការការផ្តល់សេវាមួយចំនួនធំ តាមរយៈប្រព័ន្ធឌីជីថល ដើម្បីបង្លើនភាពងាយស្រួលកាន់តែខ្លាំងជូនពលរដ្ឋដែលត្រូវការបំពេញសេវា ដោយពុំចាំបាច់អញ្ជើញទៅដល់ទីតាំងដោយផ្ទាល់ ៕ អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


