Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌចំការមន បង្ក្រាបទីតាំងសង្ស័យប្តូរប្រាក់ឌីជីថល (Crypto) ខុសច្បាប់ នៅកោះពេជ្រ

បានផុស

នៅ

បិទឃ្លុំចំនួន ០១បន្ទប់ នៅអគារមួយកន្លែង ក្រោយរកឃើញេ laptop ០៤គ្រឿង និងទូរស័ព្ទ ១០គ្រឿង ពាក់ព័ន្ធការប្តូរប្រាក់ឌីជីថល ( Crypto ) ។ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង លក្ស័ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន រួមមានការសម្របសម្រួលពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង, ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យបន្ទប់សង្ស័យក្នុងអគារ DTT RESIDENCE ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ បន្ទាប់ពីទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផលចំណុចអគារខាងលើ មាន ចំនួន ៦០ បន្ទប់ រកឃើញមនុស្សស្នាក់នៅ ២៧ នាក់ (ស្រី ១០ នាក់) មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ (ពុំមានជនបរទេសស្នាក់នៅខុសច្បាប់ឡើយ)។ ការបង្ក្រាប នៅបន្ទប់លេខ ១២១៨ (គ្រប់គ្រងដោយក្រុមហ៊ុន ChaoChi Group) សមត្ថកិច្ចបានរកឃើញសម្ភារសង្ស័យរួមមាន Laptop ០៤គ្រឿង និងទូរស័ព្ទ ១០គ្រឿង ។

ផ្អែកលើការធ្វើវិភាគកោសល្យវិច័យ ពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ទីតាំងនេះត្រូវបានសន្និដ្ឋានថាជាករណី សង្ស័យប្តូររូបបិយប័ណ្ណឌីជីថល (Crypto) ខុសច្បាប់ ចំណែកបន្ទប់ខាងលើត្រូវបាន ឃ្លុំជាបណ្តោះអាសន្ន។

បច្ចុប្បន្នសម្ភារវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីជំនាញ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម