ព័ត៌មានជាតិ
តុលាការសម្រេចផ្តន្ទាទោសបុរសដុតសម្លាប់ប្រពន្ធកូនក្នុងផ្នក់ភ្លើង ជាប់ពន្ធនាគារអស់មួយជីវិត
ឪពុកដែលសម្លាប់ប្រពន្ធ និងកូនរបស់ខ្លួន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុន។ កាលពីថ្ងៃទី១៣ ខែឧសភា នៅវេលាម៉ោង១០ ជនជាប់ចោទឈ្មោះ នន់ សារ៉េត អាយុ២៨ឆ្នាំ ត្រូវបានតុលាកាដំបូងខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះ៥នាក់ និងបទលាក់បំបាំងភស្តុតាង។ ក្នុងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ បទល្មើសឃាតកម្មគិតទុកជាមុនគឺមានទោសជាប់ពន្ធនាគារអស់មួយជីវិត។


គួរបញ្ជាក់ថា រឿងហេតុឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង០៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ជនល្មើសបានមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ៣៨ឆ្នាំរបស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍។
នៅពេលនោះ ជនល្មើសបានយកកន្រ្តៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឲ្យរងរបួសធ្ងន់ធ្ងរ។ បន្ទាប់មកជនល្មើស បានបន្តហឹង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ៣ឆ្នាំ បង្កឲ្យបាត់បង់ជីវិត។ ភស្តុតាងបានបង្ហាញថា ជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួនអាយុ៩ឆ្នាំ ដោយច្របាច់ក។ កូនភ្លោះពីរនាក់ទៀតដែលមានអាយុ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះ ក៏រត់ចូលទៅក្នុងបន្ទប់គេងហើយកាន់ ឬអោបគ្នា ដោយមានការភ័យខ្លាច។ ភស្តុតាងបានបង្ហាញថាជនល្មើសបានខ្ទាស់សោរបន្ទប់គេងពីខាងក្រៅ។
បន្ទាប់មកជនល្មើសបានដុតពូក និងខោអាវដើម្បីផ្តើមអគ្គីភ័យ។ ជនល្មើសបានរង់ចាំនៅក្នុងផ្ទះ រហូតដល់ពេលអគ្គីភ័យចាប់ផ្តើមរីករាលដាល ទាំងដឹងថាកូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។ ពេលដែលអគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះ និងរង់ចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។ជនរងគ្រោះខ្លះបានស្លាប់ដោយរបួសមុនពេលអគ្គីភ័យ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គីភ័យ។ សាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពអោបគ្នា។ ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅកម្លាំងសមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គីភ័យនេះ។
ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុទាំងស្រុង។ ពេលដែលក្រុមការងារបានរៀបរាប់ និងសួរអំពីភស្តុតាងវិទ្យាសាស្រ្តមួយចំនួនទៅកាន់ជនល្មើស គេក៏ចាប់ផ្តើមសារភាពពីអំពើឃាតកម្ម និងអគ្គីភ័យ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សមាជិកនៃក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU), និងអ្នកជំនាញនៅប្រទេសអូស្រ្តាលីទាំងអស់គ្នា ដែលបានរួមសហការជាមួយគ្នា និងធ្វើការបានយ៉ាងល្អប្រសើរដើម្បីស្វែងរកភាពពិតប្រាកដ និងយុត្តិធម៌ជូនជនរងគ្រោះ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


