ព័ត៌មានជាតិ
ដើមក្ងោកជិត២០០ដើម បានដាំនៅតាមបរិវេណដងផ្លូវសាធារណៈ ជិតទន្លេវៃគោ ក្រុងស្វាយរៀង
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមដាំកូនឈើចំនួន១៥០ដើម ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅបរិវេណដងផ្លូវសាធារណៈ ជិតទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកអភិបាលក្រុង លោកអភិបាលរងក្រុង លោកប្រធានមន្ទីរបរិស្ថានខេត្ត លោក-លោកស្រី មន្ត្រីរាជការសាលាក្រុង កងកម្លាំងទាំង៣ប្រភេទ មន្ត្រីរាជការមន្ទីរបរិស្ថានខេត្ត និងយុវជន ស ស យ ក ក្រុងស្វាយរៀង ។

ឯកឧត្តម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ឲ្យដឹងថា ការដាំដើមឈើនេះឡើងគឺ ដើម្បីកែលម្អសោភ័ណ្ឌភាពដងផ្លូវសាធារណៈ មានភាពទាក់ទាញ បានយល់បានដឹងអំពីប្រភេទដើមឈើ គុណតម្លៃរបស់វាដល់សាធារណៈជនទូទៅ ក៏ដូចជាកូនចៅជំនាន់ក្រោយបានស្គាល់ ហើយនៅពេលដើមឈើលូតលាស់ឡើង វាប្រៀបបានទៅម្លប់ត្រជាក់សម្រាប់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋបានជ្រក ស្នាក់អាស្រ័យលំហែកាយ។

បន្ថែមពីនេះ ឯកឧត្ដមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុងស្វាយរៀង ត្រូវចូលរួមថែរក្សា ការពារ ស្រោចទឹកជាប្រចាំ និងដាក់ជីកូនឈើទាំងនេះឱ្យបានទៀងទាត់ ដើម្បីឆាប់លូតលាស់ និងសូមអរគុណដល់រដ្ឋបាលក្រុង និងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កន្លងមក ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងវិធានការ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។

លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានឲ្យដឹងថា: កូនក្ងោកប្រមាណ៦០០ដើម ជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់ឲ្យដល់មន្ទីរបរិស្ថានខេត្តស្វាយរៀង មកធ្វើការដាំនៅតាមសាលារៀន វត្តអារាម តាមសារធារណៈ និងទីទួលរបស់រដ្ឋនៅទូទាំងខេត្តស្វាយរៀងផងដែរ ។
លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបន្តទៀតថា: នៅថ្ងៃនេះ យើងបានយកទីតាំងនៅបរិវេណដងផ្លូវសាធារណៈ ជិតទន្លេវៃគោ ក្រុងស្វាយរៀង ដាំជាប្រភេទឈើក្ងោក ពណ៌ក្រហម-លឿង ចំនួន១៥០ដើម លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាកុំកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីបរិស្ថានល្អ ដល់សង្គមជាតិយើង ៕
អត្ថបទ ៖ ភក្ដី






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


