ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ជួបពិភាក្សាការងារជាមួយគណៈកម្មការទី១០ នៃព្រឹទ្ធសភា
ស្វាយរៀង ៖ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយ លោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត (តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈប្រតិភូ។

កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
១.សិក្សាឈ្វេងយល់៖ ពិនិត្យលើប្រសិទ្ធភាព និងវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពី “ការប្រឆាំងអំពើពុករលួយ” នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង។

២.ដោះស្រាយបញ្ហាប្រឈម៖ បើកវេទិកាពិភាក្សាដើម្បីលើកឡើងនូវបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក។
៣.ពង្រឹងអភិបាលកិច្ច៖ ជំរុញការងាររដ្ឋបាលឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងស័ក្តិសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិថ្នាក់ក្រោមជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងគោលដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ៕
ដោយ ៖ ភក្ដី

























-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


