Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ដាក់ចេញទិសដៅការងារសំខាន់ៗ ៧ចំណុច សម្រាប់ខែមករា ឆ្នាំ២០២៦

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ៧ចំណុចសម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិសដៅសំខាន់ៗទាំងនោះរួមមាន៖ ១.មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យតាមដានការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ ព្រមទាំងបូកសរុបលទ្ធផលស្រូវទាំង២រដូវ ទាំងរដូវប្រាំង និងរដូវវស្សា។ ២. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទៅលើការសងសង់សំណង់នានាដែលរំលោភមកដីចំណីផ្លូវសាធារណៈនិងត្រូវចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។ ៣.រដ្ឋបាលខេត្ត ក្រុង ស្រុង ត្រូវរៀបចំទីតាំង និងក្រុមការងារ ដើម្បីទទួលនូវសម្ភារៈ ថវិកា របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ ក្រុមហ៊ុន ជាដើម សម្រាប់យកទៅផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹក ដែលទទួលរងគ្រោះពីការឈ្លានពានរបស់ថៃ។

៤. រដ្ឋបាលក្រុង/ស្រុកត្រូវបន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អជូនប្រជាពលរដ្ឋ។ ៥.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។ ៦.រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ត្រូវពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។ ៧.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនោះដែរ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត និងអរគុណដល់រដ្ឋបាលក្រុង/ស្រុកដែលបានគៀគរជំនួយ​ និងការដឹកជញ្ជូនស្បៀងដែលបានមកពីការចូលរបស់សប្បុរសជនយកទៅចែកជូនដល់វីរកងទ័ព​ និងជនភៀសសឹក។

ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានអនុញ្ញាតឱ្យកិច្ចប្រជុំលើកជាមតិយោបល់ និងបញ្ហាផ្សេងៗ។ ក្នុងនោះមន្ទីរ/អង្គភាព មួយចំនួនបានពីវឌ្ឍនភាពការងារដែលមន្ទីរ/អង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម