ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ព្រមានចាត់វិធានការច្បាប់លើទីតាំងលាក់បាំង ឬពាក់ព័ន្ធក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងយ៉ាងម៉ឺងម៉ាត់ ទៅដល់ម្ចាស់កាស៊ីណូ ម្ចាស់អាជីវកម្មសណ្ឋាគារផ្ទះសំណាក់ និងម្ចាស់ទីតាំងជួលទាំងអស់ក្នុងខេត្ត ឱ្យចូលរួមសហការបង្ក្រាបសកម្មភាព «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)» ដែលកំពុងត្រូវបានយកចិត្តទុកដាក់បង្ក្រាបយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តស្វាយរៀង បានព្រមានចាត់វិធានការច្បាប់ដោយគ្មានការលើកលែង ចំពោះទីតាំងណាដែលលាក់បាំង ឬពាក់ព័ន្ធនឹងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៥ចំណុច រួមមាន៖
• ការផ្សព្វផ្សាយ និងរាយការណ៍៖ គ្រប់ទីតាំងអាជីវកម្មត្រូវចូលរួមផ្សព្វផ្សាយ និងសហការផ្ដល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរ ប្រសិនបើមានករណីសង្ស័យពាក់ព័ន្ធនឹងការឆបោកអនឡាញ។
• ការត្រួតពិនិត្យការស្នាក់នៅ៖ ហាមដាច់ខាតការទទួលឱ្យស្នាក់នៅចំពោះជនបរទេសដែលគ្មានឯកសារច្បាស់លាស់ ឬបុគ្គលសង្ស័យថាពាក់ព័ន្ធនឹងក្រុមឆបោក។
• ការបញ្ឈប់ការជួលទីតាំង៖ ប្រសិនបើរកឃើញថាមានក្រុមឆបោកអនឡាញកំពុងប្រើប្រាស់ទីតាំងរបស់ខ្លួន ម្ចាស់ទីតាំងត្រូវបញ្ឈប់ការផ្ដល់ការស្នាក់នៅ ឬជួលទីតាំងនោះជាបន្ទាន់។

• វិធានការច្បាប់តឹងរ៉ឹង៖ រដ្ឋបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញថាម្ចាស់ទីតាំងណាមានការ លួចលាក់, ផ្ដល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំង ឱ្យក្រុមឆបោកទាំងនោះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។
• កិច្ចសហការពីប្រជាពលរដ្ឋ៖ ស្នើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមផ្ដល់ព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបឱ្យបានទាន់ពេលវេលា។
ការចេញវិធានការនេះ ធ្វើឡើងក្នុងគោលបំណងសម្អាតឱ្យអស់នូវសកម្មភាពល្មើសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងទាំងមូល៕


ដោយ៖ភក្ដី
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


