Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ថា ទៅអនាគត ខេត្តស្វាយរៀងនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ធំរបស់កម្ពុជា

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីរំពឹងថា ទៅថ្ងៃអនាគត ខេត្តស្វាយរៀងនឹងប្រែក្លាយទៅជាតំបន់ឧស្សាហកម្មដ៏ធំ និងដ៏មមាញឹករបស់កម្ពុជា ដែលនឹងជួយរុញច្រានដល់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្ដានុពលនៅខេត្តស្វាយរៀង ដែលក្រៅពីវិស័យកសិកម្ម ក៏មានវិស័យឧស្សាហកម្ម ដែលជាវិស័យដ៏មានសក្ដានុពល ហើយសម្ដេចបានមើលឃើញថា រយៈពេលប្រមាណ២០ឆ្នាំទៅមុខខេត្តស្វាយរៀងនឹងក្លាយជាខេត្តដ៏មានសក្ដានុពលរបម្រើឱ្យវិស័យឧស្សាហកម្មរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិយាយក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅក្រុងស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ថា៖ «សក្តានុពលរបស់ខេត្តស្វាយរៀង បើយើងនិយាយពីផ្នែកសិកម្មមួយហើយ ប៉ុន្តែអ្វីដែលសក្តានុពលធំបំផុត គឺឧស្សាហកម្មទៅថ្ងៃមុខ..។ ខ្ញុំសង្ឃឹមថានឹងឃើញក្នុង២០ឆ្នាំទៀត ខេត្តស្វាយរៀងអាចទៅជាបណ្ដុំនៃតំបន់ឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសរបស់យើង»

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពរីកចម្រើនផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងការកើនឡើងនៃការវិនិយោគពីក្រៅប្រទេស ដែលនាំឱ្យខេត្តស្វាយរៀង ក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ប្រសិនបើឧស្សាហកម្មរីកនៅខេត្តស្វាយរៀង មិនយូរមិនឆាប់ សម្ដេច ថា នឹងរីកចម្រើនដល់ខេត្តព្រៃវែង។

សម្ដេចធិបតីសង្កត់ធ្ងន់ថា «កសិ-ឧស្សាហកម្មក្ដី ឧស្សាហកម្មក្ដី កម្មន្តសាលក្ដី គឺជាអាទិភាពធំសម្រាប់ទិសខាងកើត»៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម