ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកកត់ឆ្នោតកន្ទុយ លេខវៀតណាម៣នាក់នៅក្រុងបានលុង
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតនគិរី ដឹកនាំបញ្ជាកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងកត់ឆ្នោតវៀតណាម ក្នុងក្រុងបានលុង ឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុសស្រីចំនួន៣នាក់ និងដកហូតវត្ថុតាងបទល្មើសមួយចំនួនទៀត។

កម្លាំងនគរបាលបានឲ្យដឹងថា ដោយមានបទបញ្ជា ពីឯកឧត្តមស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ងិន ពេជព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៣នាក់ ឈ្មោះ លីណាវី ភេទស្រីអាយុ ៤៨ឆ្នាំ ឈ្មោះ ឆន ចាននី ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះ វ៉ា ធីណូ ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង៣នាក់ រស់នៅក្នុងក្រុងបានលង់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែកនៅមានទីតាំងល្បែងស៊ីសងតាមអនឡាញ និងល្បែងផ្សេងៗទៀត កម្លាំងនគរបាលកំពុងតែបន្តតាមអង្កេតដើម្បីឈានដល់ការចុះបង្ក្រាបជាបន្តបន្ទាប់ទៀត៕


អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


