Connect with us

ព័ត៌មានជាតិ

អាង​ទំនប់​ចម្ការ​តែ​លើ​ខ្នង​គីរីរម្យ ត្រូវ​បាន​ជួសជុល​ឡើងវិញ​ ក្រោយពី​បាន​បាក់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំ​២០២០

បានផុស

នៅ

ទំនប់​ចម្ការ​តែ ស្ថិត​លើ​ខ្នងភ្នំ​គីរីរម្យ ដែល​មាន​លទ្ធភាព​ស្តុ​ប​ទឹក​ប្រមាណ​ជាង ៥​លាន​ម៉ែត្រ​គូប ត្រូវ​បាន​ជួសជុលនិង​ស្តារឡើងវិញ ​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បន្ទាប់​បាន​បាក់​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​ឆ្នាំ​២០២០​កន្លងមក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​អន្តរក្រសួង ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ វាយតម្លៃ ប្រគល់​ទទួល​ការជួសជុល​កែលំអ ទំនប់​អាងទឹក​ចម្ការ​តែ។ សូមបញ្ជាក់ថា ទំនប់​អាងទឹក​ចម្ការ​តែ អាច​ស្តុ​ប​ទឹកបាន​ជាង ៥​លាន​ម៉ែត្រ​គូប ស្ថិត​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​បាន​បាក់ កាល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​បង្ក​ឱ្យ​កើតមាន​ទឹកជំនន់​លិច​តំបន់​ខ្លះ ​ក្នុង​ខេត្ត​កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំ​ពេលនា​ពេលកន្លងមក។​

​តាម​មន្ត្រី​ជំនាញ​ធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ការងារ​ដែល​ត្រូវ​ជួសជុល​កែលំអ​ឡើងវិញ ទំនប់​អាងទឹក​ចម្ការ​តែ​នេះរួមមាន​៖ ស្តារឡើងវិញ​តួ​ទំនប់​ប្រវែង ៨០​ម៉ែត្រ​, ជើងទេរ​ទំនប់​ប្រវែង ១២០​ម៉ែត្រ​, សាងសង់​សំណង់​បេតុង​ស្នូល​ទំនប់ ចំនួន ០១​កន្លែង​, សាងសង់​សំណង់​លូ​ជ្រុង​ទ្វារ​ទឹក​២ លើ​ទំនប់​មួយ​កន្លែង​, ជួសជុល​បន្ថែម​កន្ទុយ​សំណង់​ទ្វារ​ទឹក​មួយ​កន្លែង និង​ជួសជុល​សំណង់​បង្ហៀរ​មួយក​ន្លែង​ផង​ដែរ៕

អត្ថបទ៖ ​ភួង រដ្ឋា

សូមចុចអាន៖ ​សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម