ព័ត៌មានជាតិ
ឆក់ទូរស័ព្ទបាន៤គ្រឿង រួចរត់ចោលម៉ូតូយករួចខ្លួន
ម៉ូតូមួយគ្រឿងជារបស់ជនសង្ស័យ ដែលឆក់ទូរស័ព្ទរបស់ជនបរទេស ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ នៃអធិការនគរបាលខណ្ឌដូនពេញ យកទៅរក្សាទុក បន្ទាប់ពីក្រុមជនសង្ស័យជិះម៉ូតូឆក់ទូរស័ព្ទរបស់ជនបរទេសស្បែកស ហើយត្រូវជនបរទេសស្បែកខ្មៅម្នាក់ទៀតដែលកំពុងបើករថយន្តឃើញ ក៏បើករថយន្ដដេញតាមបុកជនល្មើសរហូតដួលម៉ូតូហើយក៏រត់ចោលម៉ូតូបាត់អស់ទៅ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ករណីនោះបានកើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង១០នាទី ត្រង់ចំណុចផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ធ្វើសកម្មភាពដោយជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកHonda M S X បិតពណ៌ចម្រុះ គ្មាន ស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសជនជាតិស្បែកសម្នាក់ដែលកំពុងដើរនិយាយទូរសព្ទ័ពេលនោះបុរសជនជាតិស្បែកខ្មៅ ដែលកំពុងបើករថយន្តឃើញ ក៏ដេញតាមបុកជនសង្ស័យឲ្យដួលនៅមុខផ្ទះលេខ១៤២ E០ ផ្លូវលេខ១៤៨ ភូមិ៩ សង្កាត់ ផ្សារកណ្តាលទី២ រួចជនជាតិស្បែកខ្មៅបើកទ្វារថយន្តចុះមកក្រៅស្រាប់តែជនសង្ស័យទាញដាវកែច្នៃមកគំរាម និងបានបើកទ្វាររថយន្តយកទូរសព្ទ័៣គ្រឿងទៀត រួចក៏រត់ចោលម៉ូតូបាត់។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងខណ្ឌ និងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យ និងកសាងសំណុំរឿងតាមនិតិវិធី។ ចំពោះករណីនេះជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងនោះទេ ចំណែកម៉ូតូរបស់ជនសង្ស័យសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ជ័យជំនះ៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


