ព័ត៌មានជាតិ
២នាក់បងប្អូនសុំឪពុកម្តាយទៅរើសផ្លែត្នោតទុំ បែរនាំគ្នាទៅលេងទឹកស្រះ លង់ស្លាប់ទាំងពីរនាក់
សៀមរាប៖ ក្មេងប្រុស/ស្រីចំនួន០២នាក់ ដែលជាបងប្អូនបង្កើតបានសុំម្តាយទៅលែងផ្ទះអ្នកជិតខាង ដើម្បីរើសផ្លែត្នោតទុំ រួចក៏នាំគ្នាហែលទឹកស្រះទើបជីកថ្មីបណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអណោចអធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១ ត្រង់ចំណុចស្រះជីកវាលស្រែព្រៃរបោះស្ថិត ក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មានករណីក្មេងលង់ទឹកស្លាប់ចំនួន ០២ នាក់៖ សពទី ១ ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស។ សពទី ២ ឈ្មោះ ឌន់ ចាន់ឌី ភេទប្រុស អាយុ៨ឆ្នាំ ជាសិស្ស។
ក្មេងទាំង ០២នាក់នេះជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះ សន គន់ អាយុ៣៤ឆ្នាំ និងម្ដាយឈ្មោះ ត្រើង រូន អាយុ៣០ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ចន្លោះប្រហែលម៉ោង ១៣និង០០នាទីរសៀល ក្មេងរងគ្រោះចំនួន ០៣នាក់បងប្អូន ក្មេងរងគ្រោះទី១.ឈ្មោះ ឌន់ ចន្ថា ភេទស្រី(ជនរងគ្រោះ) ក្មេងរងគ្រោះទី២.ឈ្មោះ ឌន់ ចាន់ឌីន ភេទប្រុស(ជនរងគ្រោះ)ក្មេងរងគ្រោះទី៣.ឈ្មោះ ឌន់ ចាន់ដម ភេទប្រុស អាយុ៦ឆ្នាំ(ជាប្អូន) បានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំម្ដុំស្រះកើតហេតុ ហើយចុះលែងទឹកស្រះ ហើយបាត់ខ្លួន។ ចំណែកក្មេងប្អូនឈ្មោះ ឌន់ ចាន់ដម បាន ស្រែកយំឮដល់អ្នកភូមិជិតខាងឈ្មោះ សឿម ឌុល ភេទប្រុស អាយុ៤២ឆ្នាំ បានទៅសួរនាំទើបដឹងរឿងថាក្មេងលង់ទឹកស្រែកឆោឡោដឹងដល់ឪពុកម្ដាយក្មេង នាំគ្នាចុះស្រង់ ប្រទះឃើញក្មេងទាំងពីរអោបគ្នាជាប់ក្នុងទឹកផុតដង្ហើមស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានបញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ (ស្រះទំហំ ១០ម៉ែត្រ × ១០ម៉ែត្រ ជម្រៅ ២.៥០ម៉ែត្រ ) និងការពិនិត្យជាក់ស្ដែងសពក្មេងរងគ្រោះទាំងពីរ មានដីជាប់ក្នុងភ្នែក រន្ធច្រមុះ ជារួមលើខ្លួនប្រាណសពក្មេងទាំងពីរ មិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ គឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។
ក្រោយពិនិត្យ និងធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


