ព័ត៌មានជាតិ
ស្ថាបនិកសាលាដូង គិរីរម្យបង្ហាញ វិធីងាយៗដើម្បីកាត់បន្ថយសំរាម
ទន្ទឹមពេលមានកំណើតចូលទៅទស្សនាកម្សាន្តរបស់មហាជននៅចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកទៅកាន់ទីរមណីដ្ឋាននានា ពិសេសតំបន់ព្រៃភ្នំធម្មជាតិនោះ រហូតមិនអាចគ្រប់គ្រងសំរាមទាន់ពេល ប្រសិនជាមិនចូលរួមទាំងអស់គ្នានោះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង នៅលើភ្នំគិរីរម្យ និងជាអ្នកកែច្នៃសំរាមមកប្រើប្រាស់ឡើងវិញ បានផ្ដាំតាម កម្ពុជាថ្មី ទៅកាន់មហាជនទូទៅអំពីវិធីសាស្ត្រងាយៗដើម្បីភ្ញៀវគ្រប់គ្រងអនាម័យ ឬសំរាម និងបន្ថយការប្រើប្លាស្ទិក៖

ទី១ ភ្ញៀវទេសចរផ្ទាល់ មុនចាកចេញពីផ្ទះ ត្រូវមានគំនិតថា ខ្លួនចង់ទៅកម្សាន្តតំបន់ធម្មជាតិស្អាត ដូចនេះកន្លែងធម្មជាតិដែលខ្លួនបានទៅដល់ និងចាកចេញមកវិញ ក៏នៅតែស្អាត។ លោកបញ្ជាក់ថា គំនិតនេះត្រូវផ្ដើចចេញពីខ្លួនឯង ដូចជាកាត់បន្ថយការវេចខ្ចប់ ពិសេសគ្រឿងប្លាស្ទិកច្រើន អាចយកចានស្លាបព្រាពីផ្ទះ និងមិនបោះចោលសំរាមផ្ដេសផ្ដាស ឬក្រៅធុងសំរាម។

ទី២ ភ្ញៀវទេសចរ ចាំបាច់គិតថា បញ្ហាសំរាម គឺប៉ះពាល់សុខទុក្ខយើងទាំងអស់គ្នា ហើយត្រូវធ្វើខ្លួនជាសកម្មជនចូលរួមសំអាតបរិស្ថាន និងកុំឱ្យមានកំណើនសំរាម។ លោកបានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរកុំគិតថាខ្លួនបានបង់ថ្លៃចូលទស្សនា ឬថ្លៃអនាម័យរួចហើយ អាចចោលសំរាមបានតាមចិត្ត។
ទី៣ ចំពោះក្រុមហ៊ុនគ្រប់គ្រងសំរាម និងអនាម័យ គួរជម្រាប ឬសរសេរប៉ាន់ណូស្នើដល់ភ្ញៀវទេសចរវេចខ្ចប់នាំយកសំរាមរបស់ខ្លួនមកចោលនៅកន្លែងដាក់សំរាមឯជើងភ្នំវិញ និងដើម្បីក្រុមហ៊ុនងាយស្រួលប្រមូល គ្រប់គ្រង បែងចែក បំប្លែងសំរាមប្រើឡើងវិញ ឬបំផ្លាញចោល។

អ្នកច្នៃសំរាមរូបនេះ បានសំណូមពរមហាជន ជជែករកដំណោះស្រាយ រកឫសគល់នៃបញ្ហា កុំឆាប់បន្ទោស និងកុំទម្លាក់បន្ទុកទៅខាងណា និងកុំស្វែងរកអ្នកទទួលខុសត្រូវ តែត្រូវគិតថាបញ្ហាទាំងនោះជាការទទួលខុសត្រូវរបស់ខ្លួនឯងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ





-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


