ព័ត៌មានជាតិ
នាយទាហានកម្ពុជា៣រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោ ធា ផ្នែកសន្តិសុខ-ហិរញ្ញវត្ថុ នៅសហព័ន្ធរុស្ស៊ី
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា នាយទាហានកម្ពុជាចំនួន៣ រូប បានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញសន្តិសុខ-ហរិញ្ញវត្ថុ ដោយជោគជ័យពីសា កលវិទ្យាល័យយោធា នៃក្រសួងការពារជាតិសហព័ន្ធរុស្សី រដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី។

នាយទាហានកម្ពុជាទាំង៣រូបនោះ រួមមាន៖
១- អនុសេនីយ៍ទោ ឈុន វ៉ាន់នី
២- អនុសេនីយ៍ទោ ម៉ៅ សារាជ
៣- អនុសេនីយ៍ទោ ឡេង លឹមលីម៉េង

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ក៏បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ នាយទាហានកម្ពុជា ចំនួន៣រូប ដែលបានបញ្ចប់ការសិក្សាមួយនេះដែរ និងជូនពរនាយទាហានទាំង៣រូប មានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត៕



ដោយ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


