ព័ត៌មានជាតិ
បិទមិនឱ្យភ្ញៀវទេសចរ ចូលកម្សាន្តបឹងយក្ខឡោម ខណៈភ្ញៀវចូលពីខេត្តផ្សេងត្រូវធ្វើតេស្តកូវីដ១៩
សហគមន៍រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោមបានហាមឃាត់ភ្ញៀវទេសចរមិនឱ្យចូលកម្សាន្តរយៈពេល១៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។ នេះបើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរីបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទ។

លោកបានឱ្យដឹងថា រយៈពេលចុងក្រោយនេះនៅក្នុងខេត្តបានផ្ទុះការឆ្លងកូវីដ១៩ច្រើន ដូច្នេះសហគមន៍គ្រប់គ្រងរមណីយដ្ឋានបឹងយក្ខឡោមបានសម្រេចផ្អាកបណ្ដោះអាសន្ន ដោយខ្លួនឯងរយៈពេល១៤ ថ្ងៃ មិនឱ្យភ្ញៀវទេសចរចូលកម្សាន្តឡើយ។ ការហាមឃាត់នេះមិនមែនមិនចង់ឱ្យភ្ញៀវទេសចរមកកម្សាន្តនៅខេត្តរតនគិរីទេ ប៉ុន្តែការធ្វើបែបនេះគឺដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការឆ្លងកូវីដ១៩ នៅក្នុងសហគមន៍។
បន្ថែមលើនេះភ្ញៀវទេសចរ ដែលមកពីរាជធានី និងខេត្តផ្សេង គឺរដ្ឋបាលខេត្តតម្រូវឱ្យធ្វើតេស្តមុននឹងអនុញ្ញាតឱ្យចូលខេត្ត ដោយបានកំណត់គោលដៅចំនួនបួនកន្លែងទី១ គឺនៅព្រំដែនអន្តរជាតិអូយ៉ាដាវ ទី២នៅចំណុចស្ពានស្រែពកស្ទឹងត្រែង និងខេត្តរតនគិរី ទី៣នៅចំណុចអូរវ៉ាក់ចំណុចព្រំដែនខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងទី៤ នៅបេនឡានផ្សារបាលុងតែម្តង។
រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ២២ ខែមិថុនានេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីបន្ថែមទៀត ៤៣នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ធ្វើឱ្យចំនួនអ្នកឆ្លងបានកើនដល់ ២០៥ នាក់៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


