ព័ត៌មានជាតិ
អាជ្ញាធរសុំឲ្យបងប្អូនលក់លើផ្លូវលេខ៣៦៩ ត្រូវចូលលក់ក្នុងផ្សារបន្លែ មិនឲ្យហួសថ្ងៃទី២៨
នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា អាជ្ញាធរខណ្ឌច្បារអំពៅនឹងចុះរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ ដោយមិនអនុញ្ញាតឲ្យបងប្អូនបន្លែលើទ្រូងផ្លូវដូចរាល់ថ្ងៃនេះទៀតហើយ។
លោក សាន់ប៊ុនណា បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរខណ្ឌច្បារអំពៅនិងសាលាសង្កាត់ច្បារអំពៅទី២ និងចុះរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីកែងបេនឡានយឿត្រីរហូតដល់ផ្លូវចូលទៅការិយាល័យ ភូមិបាលខណ្ឌច្បារអំពៅ ដោយមិនអនុ ញាតិឲ្យមានការលក់ដូរលើកំណាត់ផ្លូវនេះឡើយ ព្រោះអាជ្ញាធរបានរៀបចំឲ្យមានការលក់ដូរ ក្នុងផ្សារបន្លែច្បារអំពៅត្រឹមត្រូវ។ ក្នុងនោះតាមផែនការ ដែលត្រូវបានដាក់ឲ្យចុះរៀបចំសណ្តាប់ធ្នាប់លើផ្លូវលេខ៣៦៩នេះ គឺប្រព្រឹត្តធ្វើឡើងចាប់ពីម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ខែមិថុនានេះ មានវិធានការណ៍ទៅលើអ្នកដែលចចេសរឹងរូសអាចត្រូវរឹបអូសសម្ភារៈដោយពុំទទួលខុសត្រូវ ក្នុងការខូចខាតឡើយ។


លោក សាន់ ប៊ុនណា បានបញ្ជាក់ថា កាលពីដើមឆ្នាំលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានរកកន្លែងឲ្យបងប្អូនដែលលក់លើផ្លូវ៣៦៩ម្តងជាពីរដងរួចទៅហើយ។ ប៉ុន្តែពួកគាត់មិនព្រមទៅលក់ក្នុងផ្សារសោះ សុខចិត្តមកដាក់លក់លើផ្លូវបង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើជារៀងរាល់ថ្ងៃនេះ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់



